ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងសហគមន៍សំរោងត្បូងចំនួន៤៦គ្រួសារទទួលអំណោយសម្តេចតេជោ
អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍សំរោងត្បូង កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីមកពីសាលារាជធានីភ្នំពេញ សាលាខណ្ឌ ព្រមទាំងសង្កាត់ផងដែរ។

លោកស៊ីម សុផង់ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានខិតខំខ្លាំងណាស់ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ហើយក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ សម្តេចបានផ្តល់ស្បៀងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។

ក្នុងឱកាសនោះផងដែរលោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់បង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការ ៣កុំ ៣ការពារ សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

គួរបញ្ជាក់ថា អំណោយសម្តេចតេជោ ដែលចែកជូនប្រជាពលរដ្ឋទាំង៤៦គ្រួសានេះគឺក្នុង១គ្រួសាទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួ ទឹកសៀវអ៊ីវ១យួ និងត្រីខ១យួផងដែរ៕
អត្ថបទ៖ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


