Connect with us

សន្តិសុខសង្គម

យុវជនម្នាក់បន្លំជាអ្នកដឹកម្ហូបអាហារ ត្រូវកម្លាំងអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនរកឃើញឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី

បានផុស

នៅ

អាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានធើ្វការស្រាវជ្រាវ ចុះបង្រ្កាបឃាត់ខ្លួនយុវជនម្នាក់ជាអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ដែលបន្លំធើ្វជាអ្នកដឹកម្ហូប។ ប្រតិបត្តិការណ៍នេះធើ្វឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីធើ្វការឃាត់ខ្លួបរួចកម្លាំងអាវុធហត្ថបានបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅចំណុច ផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាង បារីអេឡិចត្រូនិចចំនួន៩១ប្រអប់ នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម