កីឡា
លោក Oleg ថា ក្រុមរបស់កម្ពុជានឹងគ្មានគីឡូប្រជែងពានអាស៊ីទី២ បើ CPL បន្តកំណត់កូតាបរទេស
គ្រូបង្វឹកក្រុមបាល់ទាត់ ភ្នំពេញក្រោន លោក Oleg Starynskyi ទទូចឱ្យលីគកំពូលកម្ពុជា (Cambodian Premier League) កែច្បាប់កំណត់កូតាកីឡាករបរទេសបច្ចុប្បន្ននេះចេញ បើមិនអ៉ីចឹងទេក្រុមតំណាង កម្ពុជា នឹងមិនអាចប្រជែងពានរង្វាន់អាស៊ីលំដាប់ទី២ AFC Champions League Two ជាមួយក្រុមខ្លាំងៗក្នុងតំបន់ អាស៊ី បានឡើយ។

នៅមុនការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពាន AFC Challenge League ទល់ ព្រះខ័នរាជស្វាយរៀង លោក Oleg បានរំលេចខ្លះៗអំពីការកំណត់កូតាកីឡាករបរទេសរបស់លីគកំពូល កម្ពុជា ដែលអនុញ្ញាតឱ្យមួយក្រុមមានកីឡាករបរទេសត្រឹម ៦ នាក់ និងដាក់លេងនៅលើទីលានបាន ៥ នាក់។
ប្រការនេះ លោកយល់ ថា មិនមែនជារឿងវិជ្ជមាននោះទេសម្រាប់បាល់ទាត់ កម្ពុជា ពីព្រោះការឡើងទៅលេងតំណាងប្រទេសនៅលើឆាកអន្តរជាតិ (ពាន AFC Champions League Two) រដូវកាលក្រោយ នោះនឹងមិនអាចប្រជែងជាមួយក្រុមខ្លាំងៗមកពី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ថៃ និងក្រុមផ្សេងៗទៀត បានទេ។

នៅទីនោះគេអនុញ្ញាតឱ្យប្រើកីឡាករបរទេសដោយសេរី ខណៈលីគ CPL អនុញ្ញាតឱ្យមួយក្រុមមានកីឡាករបរទេសតែ ៦ នាក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកហ៊ានធានា ១០០% ថា បើលីគ CPL បន្តធ្វើដូច្នេះ នោះលីគកម្ពុជានឹងធ្លាក់ពីចំណាត់ថ្នាក់ក្លិបកំពូលទាំង ១០ របស់ AFC។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជើងទី ១ វគ្គ ៨ ក្រុមពាន ACGL លោក Oleg បានមានប្រសាសន៍ ថា៖ «សម្រាប់រដូវកាលក្រោយ កម្ពុជានឹងមានក្លិបពីរ ត្រូវតំណាងចូលរួមការប្រកួតពានលំដាប់ទី ២ AFC Champions League Two មែនទេ? ស្ថានភាពនៅទីនោះគឺមានការប្រកួតប្រជែងខ្លាំងណាស់។ […] ប្រសិនបើ CPL បន្តអនុវត្តច្បាប់ដូចបច្ចុប្បន្ននៅរដូវកាលក្រោយ ខ្ញុំធានា ១០០% ថា កម្ពុជានឹងធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០»។

លោកបានបន្ត ថា ៖ «ខ្ញុំធានា ១០០% ពីព្រោះវាមិនអាចប្រកួតប្រជែងបានឡើយ នៅក្នុងស្ថានភាពដែលខ្ញុំជាគ្រូបង្វឹក មិនអាចបញ្ចូលកីឡាកររបស់ខ្ញុំចូលហាត់ជារៀងរាល់ថ្ងៃបាន ហើយពួកគេត្រៀមខ្លួនសម្រាប់តែការប្រកួតអន្តរជាតិប៉ុណ្ណោះ។ យើងគ្មានឱកាសលេងទល់ក្រុមកំពូលៗមកពីជប៉ុន កូរ៉េ ឥណ្ឌូណេស៊ី ថៃ និងប្រទេសផ្សេងៗទៀតឡើយ។ ប្រសិនបើគ្មានការកែច្បាប់ណាមួយទេ ពួកគេនឹងធ្លាក់ចុះ ហើយយើងនឹងត្រឡប់ទៅស្ថានភាពដែលយើងធ្លាប់មានកាលពីពីរបីឆ្នាំមុន»។
គួរបញ្ជាក់ ថា នៅរដូវកាលក្រោយ ២០២៦-២០២៧ ក្រុម កម្ពុជា ទទួលបាន ១ កៅអីកន្លះ ដើម្បីប្រកួតក្នុងពាន AFC Champions League Two៕

អត្ថបទ៖ សេម កុសល
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


