Connect with us

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី ចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្ដីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះ អគារអតីតសាលាបឋមសិក្សាខេមបុត្រ

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះសំណង់អគារអតីតសាលាបឋមសិក្សាខមបុត្រ ដោយមន្រី្តជំនាញបានធ្វើការវិភាគគ្រឿងផ្គុំនៃសំណង់អគារ រកឃើញថាគុណភាពសំណង់អគារមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង អាចនិងមានការបាក់រលំកើតមានឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងរៀបចំដែនដី បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សា ខេម បុត្រ និងសាធារណជន ឱ្យបានជ្រាបថា យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និង មន្ទីរពិសោធន៍ជាតិសំណង់ បានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផលពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះ ស្រទាប់បេតុងនិងសរសដែកភាគ ច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ” ។

ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិតរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សា ខេម បុត្រ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវឱ្យ ប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទី កន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្ដីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ ចំពោះអគារអតីតសាលាបឋមសិក្សាខេមបុត្រ ដែលមានទីតាំងនៅផ្លូវលេខ៩៣ កែងផ្លូវលេខ២៨២ ភូមិ៣ សង្កាត់បឹង កេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គិតចាប់ពីថ្ងៃចេញសេចក្ដីប្រកាសព័ត៌មាននេះ ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែមីនា នេះតទៅ ក្រសួងរៀបចំដែនដី និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចខាងក្រោម៖ មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ នឹង ធ្វើការហ៊ុំព័ទ្ធ និងហាមចូលសំណង់អគារនេះ។

ដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផល ក្នុងសំណង់អគារខាងលើ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ប្រកបដោយ ស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ សំណង់អគារអតីតសាលាបឋមសិក្សារ ខេម បុត្រ ជាអគារចំណាស់ដែលមានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់បំផុតក្នុងចំណោមអាគារទាំង១៩ទីតាំងនៅរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម