សុខភាព
ចង់ត្រេកត្រអាលពេក ប្រើក្បាច់ទាំងនេះតិចចូលពេទ្យ
ការរួមភេទ ចង់ឲ្យត្រេកត្រអាលកាន់តែខ្លាំង ត្រូវការសិល្បៈ រហូតដល់គូស្នេហ៍ខ្លះ ប្ដូរក្បាច់ផ្សេងៗ ដើម្បីប្ដូររសជាតិស្នេហ៍។ ប៉ុន្តែ ត្រូវប្រយ័ត្នបន្តិច ព្រោះមានក្បាច់ខ្លះ ធ្វើឲ្យលិង្គប្រុសៗគ្រោះថ្នាក់ធំ។

១- ក្បាច់លើគែមតុ
ក្បាច់នេះ តម្រូវឲ្យខាងស្រីអង្គុយស្មើលើចុងតុ ហើយលើកជើងកន្ធែក ឬដាក់ជើងគងលើស្មាខាងប្រុស ឯខាងប្រុសវិញ ឈរ ហើយស៊កលិង្គបញ្ចូលក្នុងទ្វារមាសរបស់ខាងស្រីតាមចិត្តរបស់ខ្លួន។ ខាងប្រុស ប្រាកដជាប្រើកម្លាំងខ្លាំង ដើម្បីឲ្យត្រូវនឹងកម្ដៅចិត្តស្នេហ៍។
ប៉ុន្តែ ការប្រើក្បាច់បែបនេះ អាចធ្វើឲ្យលិង្គជួបគ្រោះថ្នាក់ធំ បាក់លិង្គ ដោយសារ (១) ការរួមភេទខ្លាំងៗ នាំឲ្យរហែកបំពង់សម្រាប់ឈាមរត់ ពេលលិង្គឡើងរឹង និង (២) នៅពេលប្រឹងសម្រុកខ្លាំង ហើយធ្លោយរបូតលិង្គចេញបន្តិច ជ្រុលចង្កូតទៅបុកគែមតុ ឬឆ្អឹងថ្ងាសរបស់ខាងស្រីវិញ លិង្គនឹងរងបួសធ្ងន់ធ្ងរជាមិនខាន។
២- ក្បាច់លត់ពីក្រោយ
ក្បាច់មួយនេះ គេក៏ឲ្យឈ្មោះដែរថា ក្បាច់សុនខ ដែលខាងស្រីឱនក្រាបលុតជង្គង់ ហើយខាងប្រុសឈរ ឬលុតជង្គង់ដាក់ពីក្រោយ។ ទោះក្បាច់នេះ ពេញនិយមយ៉ាងណាក៏ដោយ វាអាចធ្វើឲ្យខាងស្រីចូលដេកពេទ្យយ៉ាងណា បើថ្លោះធ្លោយតែបន្តិច។
វាអាចធ្វើឲ្យខាងស្រីដាច់រហែកទ្វារមាស ប្រសិនបើស៊កលិង្គចូលមិនចំមុំស្រួលបួលផង ហើយប្រឹងសម្រុក។ ដូច្នេះ ខាងប្រុសគួរលៃលកឲ្យចំមុំ រួចដាក់ចាប់ផ្ដើម។ ម្យ៉ាងទៀត ក្បាច់នេះ ងាយនឹងភ្លាត់របូតចូលរន្ធគូទ ជាហេតុធ្វើឲ្យភាគីស្រីរហែករន្ធគូទជាយថាហេតុ។
៣- ក្បាច់ជិះសេះលែងដៃ
ខាងប្រុសគេងស្មើ ឯខាងស្រីអង្គុយពីលើខាងប្រុសតែម្ដង។ ក្បាច់នេះ ត្រូវគេចាត់ទុកថាមានគ្រោះថ្នាក់បំផុតដល់លិង្គរបស់បុរស ដោយសារចង្វាក់គ្រប់យ៉ាង ខាងស្រីជាអ្នកបញ្ជា ហើយនាងអាចមិនដឹងពីសម្ពាធដែលនាងកំពុងសង្កត់ ខណៈដែលភាគីទាំងពីរកំពុងត្រេកត្រអាល។
សម្ពាធសង្កត់ខ្លាំង ធ្វើឲ្យលិង្គឈឺ បាក់កោង។ បើរួមភេទដោយប្រើក្បាច់នេះ ញឹកញាប់ លិង្គប្រុសៗប្រាកដជាកោងវៀច ពេលឡើងរឹង និងមានបញ្ហាពេលរួមភេទនាពេលអនាគត។
៤- ក្បាច់អូនឱបក
ក្បាច់នេះស្រដៀងគ្នាជាមួយក្បាច់ជិះសេះលែងដៃ (អង្គុយពីលើ) ដែរ ប៉ុន្តែខុសគ្នាត្រង់ក្បាច់នេះ គឺខាងស្រីទុំឱបក ជើងកន្ធែកឱបចង្កេះខាងប្រុស ខណៈខាងប្រុសឈរសម្រុក។ ក្បាច់នេះ ខាងប្រុសត្រូវប្រើកម្លាំងខ្លាំង ជាពិសេសប្រើជង្គង់ខ្លាំង ដើម្បីសម្រុកចេញចូលម្ដង ជាហេតុធ្វើខាងឲ្យប្រុសងាយនឹងរមួលសាច់ដុំ ឈឺចង្កេះ ឈឺចង្កេះ ហើយអាចដួលទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ មកស្គាល់ចំណុចអវិជ្ជមាននៅផ្ទះ ដែលនាំឱ្យប្តីឬប្រពន្ធងាកទៅរកក្រៅ
ចុចអាន៖ ៤ ចំណុច សុទ្ធតែជាការគិតខុសទាំងស្រុងអំពីការរួមភេទ

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ១២ ម៉ោង ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1