ព័ត៌មានអន្ដរជាតិ
AP៖ រុស្ស៊ីផ្តល់ «បញ្ជីគោលដៅ» ដល់អ៊ីរ៉ង់ ដើម្បីតាមប្រមាញ់នាវាចម្បាំង និងយន្តហោះអាមេរិក
រុស្ស៊ីត្រូវបានគេរាយការណ៍ថា បានហុច«ផែនទីបង្ហាញផ្លូវ» នៃព័ត៌មានសម្ងាត់ឲ្យទៅអ៊ីរ៉ង់ ដើម្បីជួយកំណត់គោលដៅវាយប្រហារលើនាវាចម្បាំង និងយន្តហោះចម្បាំងអាមេរិកនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិក។

ដ្បិតមន្ត្រីអាមេរិកបញ្ជាក់ពីការលេចធ្លាយព័ត៌មាននេះ សេតវិមានបានបដិសេធចំពោះផលប៉ះពាល់នៃរបាយការណ៍ ដោយអ្នកនាំពាក្យ Karoline Leavitt បានលើកឡើងយ៉ាងដាច់អហង្ការថា វាមិនអាចធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការយោធាអាមេរិកឡើយ ព្រោះ «យើងកំពុងកម្ទេចពួកគេទាំងស្រុងហើយ»។
វិមានក្រឹមឡាំងបានរក្សាភាពស្ងប់ស្ងាត់ ដោយមិនព្រមបញ្ជាក់ពីការផ្តល់ជំនួយយោធា ប៉ុន្តែបានអះអាងថា កិច្ចសន្ទនាជាមួយអ៊ីរ៉ង់នឹងនៅតែបន្ត។ ទំនាក់ទំនងនេះគឺជាការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ខណៈកន្លងមកអ៊ីរ៉ង់ធ្លាប់បានផ្តល់ដ្រូន Shahed និងមីស៊ីលឲ្យរុស្ស៊ីប្រើក្នុងសង្គ្រាមអ៊ុយក្រែន។ ឥឡូវនេះ ដ្រូនប្រភេទដដែលនេះកំពុងត្រូវអ៊ីរ៉ង់យកមកប្រើប្រាស់ដើម្បីវាយបកលើអាមេរិកវិញ ដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់ ត្រូវងាកទៅរកអ្នកជំនាញអ៊ុយក្រែន ដើម្បីសុំយោបល់ពីរបៀបបាញ់ទម្លាក់ដ្រូនទាំងនោះ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


