ព័ត៌មានជាតិ
សិស្សនិស្សិតនិងអ្នកកំពុងស្វែងរកការងារធ្វើ សូមកុំភ្លេចចូលរួមវេទិកាការងារ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារក្រោមប្រធានបទ “វេទិកាការងារ និងកម្មសិក្សាការងារ” ដោយនាំយកឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ អាចដាក់ពាក្យភ្លាម សម្ភាសភ្លាមៗដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន ១១ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះ មានឱកាសការងារសរុប ២,៨៧៨កន្លែង និងក្រុមហ៊ុនធំៗចំនួន ១១ នឹងទទួលការដាក់ពាក្យភ្លាម សម្ភាសភ្លាម ពីយុវជន ព្រមទាំងផ្តល់ការប្រឹក្សារយោបល់ការងារដោយផ្ទាល់ និងឱកាសទទួលបានកម្មសិក្សាការងារផងដែរ ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អតីពលករ និងយុវជនទាំងអស់ ដែលកំពុងតែស្វែងរកការងារធ្វើ កុំភ្លេចចូលរួមទាំងអស់គ្នា និង ទទួលបានការប្រឹក្សាយោបល់ជាមួយនឹងក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីទទួលបានឱកាសការងារ លក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍ច្រើនយ៉ាង៕






-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


