Connect with us

ព័ត៌មានអន្ដរជាតិ

Erdogan ហៅ​ទូរសព្ទទៅ​​ព្រមាន​ប្រធានាធិបតីអ៊ីរ៉ង់​ចំៗ រឿងរំលោភបំពានដែនអាកាស

បានផុស

នៅ

ភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងរីករាលដាលដល់ប្រទេសជិតខាង បន្ទាប់ពីប្រធានាធិបតីតួកគី Recep Tayyip Erdogan បានចេញមុខព្រមានធ្ងន់ៗតាម​​​ទូរសព្ទ​ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian កាលពីថ្ងៃចន្ទ ទី​៩ ខែ​មីនា​ ឆ្នាំ​២០២៦។

លោក Erdogan (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Anadolu លោក Erdogan បានបញ្ជាក់យ៉ាងដាច់អហង្ការថា ការដែលអ៊ីរ៉ង់រំលោភបំពានចូលដែនអាកាសតួកគី គឺជាទង្វើដែល «មិនអាចលើកលែង​ឲ្យ​បាន ទោះក្នុងហេតុផលណាក៏ដោយ»។ ការប្រតិកម្មខ្លាំងៗបែបនេះ បានកើតឡើងបន្ទាប់ពីប្រព័ន្ធការពារអាកាសរបស់អង្គការ​ណាតូ នៅតំបន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត បានស្ទាក់ចាប់មីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ជាលើកទីពីរ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ដែលធ្វើ​ឲ្យ​តួកគីត្រូវបង្ខំចិត្តចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទដដែល​នោះ មេដឹកនាំតួកគីក៏បានរិះគន់ចំពោះ «ការជ្រៀតជ្រែកខុសច្បាប់» របស់អ៊ីរ៉ង់ និងការវាយប្រហារទៅលើបណ្តាប្រទេសក្នុងតំបន់ផងដែរ។ លោកបានលើកឡើងថា ការធ្វើសកម្មភាពអរិភាពប្រឆាំងនឹង «ប្រទេសបងប្អូន» បែបនេះ គឺមិនបានផ្តល់ផលចំណេញដល់ភាគីណាម្នាក់ឡើយ ហើយលោកបានជំរុញ​ឲ្យ​អ៊ីរ៉ង់វិលមករកផ្លូវចរចាវិញ ដើម្បីជៀសវាងកុំ​ឲ្យ​តួកគីត្រូវរងគ្រោះដោយសារជម្លោះដែលខ្លួនមិនមែនជាភាគីពាក់ព័ន្ធ។ ទោះបីជាមានភាពរកាំរកូសក៏ដោយ លោក Erdogan ក៏បានសម្តែងការសោកស្តាយចំពោះមរណភាពរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei និងការវាយប្រហារលើសាលារៀនក្មេងស្រីនៅទីក្រុង Minab ដោយលោកសង្ឃឹមថា ការឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក Mojtaba Khamenei នឹងអាចជួយ​ឲ្យស្ថានការណ៍មានស្ថិរភាពឡើងវិញ។

ជាការឆ្លើយតប ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian បានបដិសេធថា មីស៊ីលដែលហោះចូលដែនអាកាសតួកគីនោះ មិនមែនជារបស់អ៊ីរ៉ង់ឡើយ ប៉ុន្តែលោកបានសន្យាថានឹងធ្វើការស៊ើបអង្កេតឲ្យបានដិតដល់បំផុតលើរឿងនេះ។ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបន្តបើកការវាយប្រហារលើអ៊ីរ៉ង់តាំងពីចុងខែកុម្ភៈមក ដែលបានបណ្តាលឲ្យមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបាត់បង់ជីវិត តួកគីនៅតែព្យាយាមដើរតួជាអ្នកសម្របសម្រួលតាមផ្លូវការទូត ដើម្បីទប់ស្កាត់កុំ​ឲ្យសន្តិសុខក្នុងតំបន់កាន់តែធ្លាក់ដុនដាបខ្លាំងជាងនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម