Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើវិស័យសំខាន់ៗ

បានផុស

នៅ

នា​រសៀល​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០២៦ នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ស្វាយរៀង មាន​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​រវាង គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម និង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​ព្រឹទ្ធសភា (គណៈកម្មការ​ទី ៩) ជាមួយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក អ៊ុ សារឹទ្ធ ប្រធាន​គណៈកម្មការ​ទី ៩ នៃ​ព្រឹទ្ធសភា លោក ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សរ សុដានី អភិបាល​រង​ខេត្ត និង​លោក សុខា រ៉ាម អភិបាល​រង​ខេត្ត តំណាង​លោក​អភិបាល​ខេត្ត​ស្វាយរៀង និង​មាន​ការ​ចូលរួម​ពី លោក​នាយក​រដ្ឋបាល​សាលា​ខេត្ត លោក-លោកស្រី ប្រធាន​មន្ទីរ-អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត។

គោលបំណង​សំខាន់ នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា និង​ស្វែងយល់​អំពី​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្ត​បន្ត​លើ​វិស័យ​សំខាន់ៗ ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​គណៈកម្មការ​ទី ៩ នៃ​ព្រឹទ្ធសភា រួមមាន វិស័យ​សាធារណការ ដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ការ​រៀបចំ​ដែនដី​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

ក្នុង​ឱកាស​នោះ​ដែរ ថ្នាក់​ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត បាន​ធ្វើ​របាយការណ៍​សង្ខេប​ជូន​គណៈ​ប្រតិភូ​ព្រឹទ្ធសភា អំពី​ស្ថានភាព​ទូទៅ និង​សមិទ្ធផល​នានា​ដែល​ខេត្ត​សម្រេច​បាន ព្រមទាំង​លើក​ឡើង​នូវ​សំណូមពរ​មួយ​ចំនួន ដើម្បី​សុំ​ការ​គាំទ្រ និង​ជំរុញ​យន្តការ​ការងារ​ឲ្យ​​កាន់តែ​រលូន​បន្ថែម​ទៀត ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម