Connect with us

ព័ត៌មានជាតិ

បង្ក្រាបបទល្មើស Scam Online ឃាត់មនុស្ស៦៥នាក់ ដកហូតកុំព្យួរទ័រនិងទូរស័ព្ទជាច្រើនគ្រឿង

បានផុស

នៅ

កម្លាំងគណ:បញ្ជាការ ឯកភាព រដ្ឋបាល រាជធានីភ្នំពេញ ចុះធ្វេី ប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online ដោយបានធ្វើការឃាត់មនុស្ស៦៥នាក់ ដកហូតកុំព្យួរទ័រនិងទូរស័ព្ទជាច្រើនគ្រឿងដែលពួកគេប្រើដើម្បីបង្កើតរូបភាពក្លែងក្លាយ នៃការអូសទាញការវិនិយោគពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះនៅបន្ទប់អគារមួយកន្លែង​ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ។

បើតាមលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា គណ:បញ្ជាការ ឯកភាព រដ្ឋបាល រាជធានីភ្នំពេញ បានចុះធ្វេី ប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅបន្ទប់នៃ​អគារមួយ​កន្លែង ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ។

សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់មនុស្ស៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ ព្រមទាំងសម្ភារទាំងកុំព្យួរទ័រ និងទូរស័ព្ទជាច្រើនគ្រឿង ដែលពួកគេប្រើដើម្បីបង្កើតរូបភាពក្លែងក្លាយ នៃការអូសទាញការវិនិយោគពីបរទេស៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម