ព័ត៌មានអន្ដរជាតិ
ការប្រើទិន្នន័យចាស់របស់អាមេរិក អាចជាមូលហេតុបណ្តាលឲ្យកុមារី១៥០នាក់ស្លាប់នៅអ៊ីរ៉ង់
ការវាយប្រហារដោយមីស៊ីលដ៏សាហាវទៅលើសាលារៀនកុមារីមួយកន្លែង ក្នុងទីក្រុង Minab ប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សស្រីអស់ចំនួន១៥០នាក់ ត្រូវបានគេសង្ស័យថា បណ្តាលមកពីកងទ័ពអាមេរិកប្រើប្រាស់ទិន្នន័យកំណត់គោលដៅចាស់ហួសសម័យ។

ទីភ្នាក់ងារព័ត៌មាន Reuters និង CNN បានចុះផ្សាយដូចគ្នាដោយយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះថា មន្ត្រីទទួលបន្ទុកលើការកំណត់គោលដៅហាក់ដូចជាបានពឹងផ្អែកលើព័ត៌មានសម្ងាត់ដែលលែងប្រើការបាន ដែលនាំឲ្យកើតមានគ្រោះថ្នាក់ដល់ជនស៊ីវិលដ៏អាក្រក់បំផុតមួយក្នុងរយៈពេលរាប់សិបឆ្នាំចុងក្រោយនេះ។ តាមរយៈការវិភាគភស្តុតាងវីដេអូពីអ្នកជំនាញ បានបង្ហាញថា មីស៊ីលប្រភេទ Tomahawk របស់អាមេរិក បានហោះទៅបុកចំតំបន់នោះ ដែលស្ថិតនៅជាប់នឹងបន្ទាយរបស់កងទ័ពបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការពារជាតិអាមេរិក បានបដិសេធផ្តល់ព័ត៌មានលម្អិតជាក់លាក់ ដោយគ្រាន់តែបញ្ជាក់ថា ការស៊ើបអង្កេតផ្ទៃក្នុងកំពុងតែបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់។ ទោះបីជាកាលពីដំបូងឡើយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងដោយគ្មានភស្តុតាងថា អ៊ីរ៉ង់ខ្លួនឯងជាអ្នកទទួលខុសត្រូវក៏ដោយ ប៉ុន្តែក្រោយមកលោកបានប្តូរឥរិយាបថមកវិញ ដោយនិយាយថា លោកនឹងទទួលយកលទ្ធផលនៃការស៊ើបអង្កេតជាផ្លូវការ។ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth រួមជាមួយមន្ត្រីដទៃទៀត បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនដែលមានចេតនាវាយប្រហារលើជនស៊ីវិលឡើយ ព្រោះសកម្មភាពបែបនេះនឹងត្រូវចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» នៅក្រោមច្បាប់អន្តរជាតិ។
សោកនាដកម្មនេះបានកើតឡើងចំថ្ងៃដំបូងនៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ រូបភាពនៃពិធីបុណ្យសពរបស់ជនរងគ្រោះ ត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលបង្ហាញពីទិដ្ឋភាពដ៏ក្តុកក្តួលនៃក្តាមឈូសតូចៗរាប់រយ ដណ្តប់ដោយទង់ជាតិអ៊ីរ៉ង់ ត្រូវបានដង្ហែឆ្លងកាត់ហ្វូងមនុស្សយ៉ាងច្រើនកុះករ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើទិន្នន័យចាស់ទាំងនោះត្រូវបានជ្រើសរើសមកប្រើប្រាស់ដោយរបៀបណា ឬតើមានកត្តាអ្វីផ្សេងទៀតដែលបង្កឲ្យមានកំហុសឆ្គងនេះឡើយ ហើយមន្ត្រីអាមេរិកក៏មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទដែលត្រូវចេញរបាយការណ៍ស៊ើបអង្កេតចុងក្រោយនោះដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


