កីឡា
ស្ដាយសមត្ថភាពកីឡាករ ម៉ឺន សុភា ដោយសាររបួសស្នងជើងអាចនឹងឈប់ពីអាជីពប្រដាល់គុនខ្មែរនេះរហូត
កីឡាករល្អកណ្ដាប់ដៃ និង ធន់ រឹងមាំ ម៉ឺន សុភា ថាទឹកចិត្តនៅតែស្រឡាញ់ចង់ឡើងប្រកួតប្រដាល់គុនខ្មែរដដែល ប៉ុន្តែប្រហែលមិនអាចទេមើលទៅ ព្រោះរបួសស្នងជើងនេះមិនជាសះស្បើយសោះប៉ះដាច់សាច់ៗ។

កីឡាករ ម៉ឺន សុភា
អ្នកប្រដាល់ដែលល្អកណ្ដាប់ដៃ និងចេញអាវុធច្បាស់ហើយធ្ងន់ ម៉ឺន សុភា ថាលោកប្រហែលមិនអាចឡើងប្រកួតវិញនោះទេមើលទៅ ព្រោះរបូសស្នងជើងនេះមិនជាល្អសោះ។ សាច់នៅម្ដុំស្នងជើងនេះគឺផុយៗដេរមិនចង់ជាប់ផង ដូច្នេះនៅពេលប៉ះខ្លាំងត្រង់តំបន់នោះគឺដាច់សាច់ហូរឈាមហើយ។

ម៉ឺន សុភា កំពុងហាលស្រូវ
ជើងចាស់ប្រចាំក្លឹបលោក ធន់ សុភា រូបនេះបន្ថែមទៀតថា ដូចបានឃើញការវិលត្រឡប់របស់លោកប៉ុន្មានប្រកួតមុនអីចឹងដែរឈាមជើងនៅចំណុចដដែលហ្នឹងធ្វើឲ្យមិនអាចឡើងប្រកួតទៀតបាន។ យ៉ាងណាចំពោះចិត្តគឺនៅតែស្រឡាញ់ និងចង់ឡើងប្រកួតខ្លាំងណាស់ ស្របពេលឥលូវនេះទីផ្សារក៏សំបូរ តម្លៃខ្លួនខ្ពស់ និងមានការឧបត្ថម្ភក៏ច្រើនទៀតផង។

របួសជើងរបស់ ម៉ឺន សុភា
កីឡាករ ម៉ឺន សុភា អរគុណចំពោះអ្នកគាំទ្រដែលនៅនឹករលឹក និងស្រឡាញ់ចូលចិត្តលើរូបលោកកន្លងមក។ អរគុណចំពោះអ្នកគាំទ្រដែលចង់ឲ្យលោកវិលចូលសង្វៀនប្រកួតវិញ។ រូបគេនៅតែស្រឡាញ់ និងចង់ប្រកួតជូនអ្នកគាំទ្រជានិច្ច។
បញ្ជាក់ដែរថា កីឡាករ ម៉ឺន សុភា ជាអ្នកប្រដាល់ជើងចាស់ និងមានកណ្ដាប់ថៃធ្ងន់ល្អនៅកម្ពុជា។ រូបគេផ្អាកឡើងសង្វៀនជាយូរមកហើយដោយសារតែរបួសរយះសាច់ស្នងជើងខាងឆ្វេង និងមានស្ថានភាពសាច់ឡើងផុយៗទៅហើយ៕

ម៉ឺន សុភា មិត្តរួមអាជីពកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


