ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ក្រើនរំលឹកដល់ពលរដ្ឋនិងអាជ្ញាធរ មូលដ្ឋានមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យក្នុងរដូវប្រាំង
លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យក្នុងរដូវប្រាំងនេះ ត្រូវមានការគ្រប់គ្រង ឱ្យបានល្អនូវការប្រើប្រាស់ភ្លើងផ្សេងៗមាន ទានធូប ចង្ក្រានហ្គាស ប្រព័ន្ធអគ្គិសនីនៅតាមលំនៅឋាន ស្រែចម្ការ ឬ ក៏នៅកន្លែងផ្សេងៗ រាល់ពេលចេញពីផ្ទះត្រូវពិនិត្យបិទភ្លើង ពន្លត់ទានធូប ចង្ក្រានហ្គាស មើលឱ្យសព្វគ្រប់ ដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ដល់គ្រួសាររបស់ខ្លួន និងអ្នកជិតខាង។


ការក្រើនរំលឹកនេះ ធ្វើឡើងក្នុងឱកាសដែល លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០,៦១៥ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តឱង្ការ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល។


ក្នុងនោះផងដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់ ពលរដ្ឋ សូមកុំបន្តទិញប្រេងឥន្ធនៈមកស្តុកទុកក្នុងផ្ទះ ដែលអាចបង្ករជាការឆាបឆេះ ហើយរដ្ឋបាលក្រុង-ស្រុក ត្រូវសហការណ៍ជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការលក់ប្រេង ធ្វើយ៉ាងណាឱ្យពួកគាត់លក់ទៅតាមការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម ដែលបានកំណត់។


ជាមួយគា្នផងដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាចគ្រោះថ្នាក់រាចរណ៏ ត្រូវបន្តខិតខំដាក់ចេញនូវវិធានការនានាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងមូលដ្ឋានខេត្តកណ្តាល ឱ្យមានការថយចុះជាលំដាប់ ពិសេសសូមប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ សូមកុំខ្លាចតែប៉ូលីសចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិតវិញទើបជារឿងសំខាន់។

ដោយឡែកសម្រាប់យុវជន សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមយុវជនជួយអប់រំណែនាំដល់មិត្តភក្កិ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ករណីចាំបាច់ត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីចាត់វិធានការបញ្ជូនមកដាក់មណ្ឌលបន្សាបគ្រឿងញៀន ជាពិសេសសូមរួមគ្នាប្រើប្រាស់ App Nodrug ដើម្បីរាយការណ៍កាន់សមត្ថកិច្ចដោយរក្សាការសំងាត់ ដើម្បីបង្ក្រាប និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន៕ ដោយ ៖ អុឹងម៉េង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


