Connect with us

ព័ត៌មានជាតិ

លទ្ធផលតេស្តអ្នកពាក់ព័ន្ធ១៤នាក់ជាមួយស្ត្រី៤នាក់វិជ្ជមានកូវីដ-១៩ នៅផ្សារសាលាលេខ៥

បានផុស

នៅ

កំពង់ឆ្នាំង៖ មនុស្ស១៤នាក់ ដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយស្រី្ត៤នាក់ ជាអាជីវករលក់មាសនៅក្នុងផ្សារសាលាលេខ៥ (មានវិជ្ជមានកូវីដ-១៩) នៅថ្ងៃទី២៤ ខែមេសា បានយកសំណាកធ្វើតេស្តសំណាកលើកទី១ ទទួលលទ្ធផល គឺអវិជ្ជមានទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីដឹងថា ស្ត្រី៤នាក់ ជាអាជីវករលក់មាសក្នុងផ្សារសាលាលេខ៥ (វិជ្ជមានកូវីដ-១៩) ក្រុមការងារនៃមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរ បានស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ជាមួយស្ត្រីទាំង៤នាក់ខាងលើ ដើម្បីមកពិនិត្យសំណាក។

ក្នុងនោះក្រុមការងារបានរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន១៤នាក់ ហើយយកមកវិភាគសំណាកនៅផ្ទះសំណាក់ឈ្មោះ ម៉ី ណារិន មានទីតាំងខាងត្បូងសាលាលេខ៥ លទ្ធផល គឺអវិជ្ជមានទាំងអស់។

អ្នកទាំង១៤នាក់ បានអនុញ្ញាតឱ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមានការឃ្លាំមើល និងការពារពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានយ៉ាងតឹងរឹង ដោយមិនអនុញ្ញាតឱ្យពួកគាត់ដើរចេញពីផ្ទះ ខណៈពេលកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃនេះឡើយ។

លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រធានមន្ទីរសុខាភិបាលខេត្ត និងទទួលបានការណែនាំ លោកអភិបាលខេត្ត លោកក៏បានចុះប្រកាសជូនដំណឹងដល់ពលរដ្ឋ និងអាជីវករនៅក្នុងផ្សារទាំងយប់ និងបានបិទផ្សារទាំងស្រុងជាបណ្ដោះ អាសន្ន នៅម៉ោង៦ព្រឹកថ្ងៃទី២៤ ខែមេសា ដោយមិនអនុញ្ញាតឱ្យមានការចេញចូលរហូតមានការជូនដំណឹងជាថ្មី។

លោកអភិបាលស្រុក ក៏បានសុំអំពាវ នាវដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារ និងប្រជាពលរដ្ឋដែលបានប៉ះពាល់ជាមួយស្ត្រីទាំង៤នាក់ (វិជ្ជមានកូវីដ- ១៩) ខាងលើនេះ ទាំងផ្ទាល់ ឬដោយប្រយោល សូមស្ម័គ្រចិត្តដោយខ្លួនឯង មកយកសំណាកពិនិត្យមេរោគដើម្បីកុំឱ្យចម្លងដល់ក្រុមគ្រួសារ និងឆ្លងចូលក្នុងសហគមន៍៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម