Connect with us

ព័ត៌មានជាតិ

ឧប. ហ៊ុន ម៉ានី ផ្តាំផ្ញើអាណាព្យាបាលខំថែទាំ យកចិត្តទុកដាក់តាមដានការសិក្សា ដើម្បីអនាគតកូនចៅ ក្លាយជាធនធានមានតម្លៃសម្រាប់ប្រទេសជាតិ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសសធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំជាំសង្កែ គណៈកម្មាធិការគណបក្សឃុំជាំសង្កែ, គណៈសាខាបក្សភូមិ និងក្រុមចលនាភូមិទាំង៩ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារប៉ាម៉ានី នាយកសាលា និងលោកគ្រូ អ្នកគ្រូជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារប៉ាម៉ានី លោកនាយកសាលាទាំង៣ លោកគ្រូ អ្នកគ្រូ អាជ្ញាធរឃុំ ភូមិ និងក្រុមការងារទាំងអស់ ជាពិសេសលោក លី ច័ន្ទតុលា និងលោកស្រី ឈីវ ភិរម្យ ដែលបានសម្របសម្រួលរៀបចំកម្មវិធីនេះឡើង។

បន្ទាប់ពីសំណេះសំណាលជាមួយក្រុមការងាររួចមក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានចុះផ្ទាល់ដល់ខ្នងផ្ទះ យករូបថតទៅប្រគល់ដល់ដៃកូនៗ និងឆ្លៀតឱកាសសួរសុខទុក្ខ លើកទឹកចិត្តកូនៗ ក៏ដូចជាផ្តាំផ្ញើដល់ឪពុកម្តាយអាណាព្យាបាល ឱ្យខិតខំថែទាំកូនចៅ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ដើម្បីអនាគតពួកគេ ក្លាយជាធនធានមានតម្លៃសម្រាប់ប្រទេសជាតិ។

សូមជម្រាបថា កម្មវិធីប្រគល់-ទទួល និងចែករូបថតជូនកុមារ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនសិស្សានុសិស្សនៅតាមសាលាបឋមសិក្សាទូទាំងខេត្តកំពង់ស្ពឺ នូវអនុស្សាវរីយ៍ដ៏មានន័យនៃវ័យកុមារភាពរបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម