ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ អ៊ុយក្រែនចង់បានថវិកា និងបច្ចេកវិទ្យា ជាថ្នូរនឹងការជួយអាមេរិកក្នុងសង្គ្រាម
លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទើបតែបានទម្លាយឲ្យដឹងថា អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញពិសេសចំនួន៣ក្រុមទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដើម្បីជួយទប់ទល់នឹងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់។

តាមការផ្សាយរបស់ Al Jazeera កាលពីថ្ងៃទី១៥មីនា២០២៦ ទោះបីជាលោកហ្សលេនស្គីសង្កត់ធ្ងន់ថា អ៊ុយក្រែនមិនមែនកំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ក៏ដោយ ក៏អ៊ុយក្រែនចង់ប្រើប្រាស់បទពិសោធន៍រយៈពេល៤ឆ្នាំពេញ ក្នុងការស្ទាក់ចាប់ដ្រូនអត្តឃាតដែលផលិតដោយអ៊ីរ៉ង់ ដើម្បីយកមកធ្វើជា «ដើមទុន» ក្នុងការវាយតម្លៃ និងបង្ហាញបច្ចេកទេសទៅកាន់បណ្តាប្រទេសទាំងនោះ។
គោលដៅពិតប្រាកដរបស់លោកហ្សេលេនស្គី គឺការដោះដូរយកកិច្ចព្រមព្រៀងរយៈពេលវែង ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា «ទាំងបច្ចេកវិទ្យា និងថវិកា គឺសុទ្ធតែមានសារៈសំខាន់» សម្រាប់តម្រូវការការពារជាតិរបស់អ៊ុយក្រែនផ្ទាល់។ អ៊ុយក្រែនកំពុងសម្លឹងមើលកិច្ចព្រមព្រៀងដ្រូនដែលមានតម្លៃចន្លោះពី ៣៥ពាន់លាន ទៅ ៥០ពាន់លានដុល្លារឯណោះ។
ទោះជាយ៉ាងណា ផ្លូវនេះហាក់មិនរលូនប៉ុន្មានទេ ព្រោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកមិនត្រូវការជំនួយពីអ៊ុយក្រែនក្នុងការការពារគោលដៅរបស់អាមេរិកឡើយ។ រឿងនេះបានធ្វើឲ្យលោកហ្សេលេនស្គី បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខ្វះខាតកិច្ចព្រមព្រៀងផ្លូវការជាមួយទីក្រុងវ៉ាស៊ីនតោន ហើយលោកក៏បានព្រមានដែរថា ការរីករាលដាលនៃជម្លោះនៅមជ្ឈិមបូព៌ា អាចនឹងធ្វើឲ្យការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសដែលអ៊ុយក្រែនកំពុងត្រូវការខ្លាំង ត្រូវបានបង្វែរទិសដៅទៅកន្លែងផ្សេងវិញ។
ដើម្បីគ្រប់គ្រងលើការចាប់អារម្មណ៍ពីអន្តរជាតិដែលកំពុងកើនឡើង លោកហ្សេលេនស្គី ក៏បានប្រកាសដាក់ចេញនូវបទបញ្ជាតឹងរ៉ឹងថ្មីមួយផងដែរ ដោយតម្រូវឲ្យរដ្ឋាភិបាលបរទេស និងក្រុមហ៊ុនឯកជននានា ត្រូវចរចាកិច្ចសន្យាទិញដ្រូនតាមរយៈច្រកនយោបាយផ្លូវការរបស់រដ្ឋាភិបាលអ៊ុយក្រែនតែប៉ុណ្ណោះ មិនមែនទៅចរចាផ្ទាល់ជាមួយក្រុមហ៊ុនផលិតដូចពីមុនទៀតឡើយ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


