Connect with us

ព័ត៌មានជាតិ

អនុភូមិត្រពាំងត្រយឹង កៀរគរប្រមូលថវិកាពីសប្បុរសជនជួសជុលផ្លូវលំមួយខ្សែដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ

បានផុស

នៅ

លោក ភឿន ពុទ្ធី អនុភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួមទាំងលោកមេភូមិ និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ បានប្រមូលកៀរគររកថវិកាពីសប្បុរសជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីជួសជុលស្ថាបនាផ្លូវលំមួយខ្សែប្រវែង​៥០០ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការធ្វើដំណើរប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ភឿន ពុទ្ធី មកដល់បច្ចុប្បន្ន ផ្លូវលំមួយនេះត្រូវបានឈូសឆាយស្ថាបនាចាក់ខ្សាច់រួចរាល់ហើយ ដែលមានប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថាបនាដោយក្រាលខ្សាច់អំបិល និងចំណាយថវិកាប្រមាណជាង៤លានរៀល ដែលបានមកពីការប្រមូលកៀរគរពីសប្បុរសជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ គោលបំណងនៃការជួសជុលស្ថាបនាផ្លូវលំមួយខ្សែនេះឡើង គឺដោយសារលោកមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ហើយផ្លូវនេះបានខូចខាតស្ទើរតែ៦០ភាគរយទៅហើយ ខណៈប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវមួយខ្សែនេះច្រើន។

តាមការបញ្ជក់ពីលោក ភឿន ពុទ្ធី នៅក្នុងឆ្នាំ២០២៦នេះ ភូមិត្រពាំងត្រយឹង នឹងទទួលបានផ្លូវបេតុងថ្មីមួយខ្សែបន្ថែមទៀតដែលជាគម្រោងមូលនិធិរបស់ឃុំ មានប្រវែង​ ៣៨០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលតភ្ញាប់រវាងឃុំចំបក់ និងឃុំត្នោត ក្នុងស្រុកបាទី។ អនុភូមិត្រពាំងត្រយឹង បញ្ជាក់ទៀតថា គម្រោងស្ថាបនាផ្លូវបេតុងថ្មីនេះ ខាងអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធបានចុះវាស់វែងផលប៉ពាល់រួលរាល់ហើយ ពោលគឺនៅចាំតែថ្ងៃចុះស្ថាបនានៅពេលឆាប់ៗខាងមុខនេះប៉ុណ្ណោះ។

លោក ភឿន ពុទ្ធី បញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០២៦នេះ នៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី មានផ្លូវបេតុងសរុប ៤ខ្សែ ដែលជាផ្លូវមេសំខាន់ៗក្នុងភូមិ តភ្ញាប់ពីភូមិមួយទៅភូមិមួយ និងរវាងឃុំមួយចំនួនផងដែរ។ ការមានផ្លូវបេតុងដល់មូលដ្ឋាននេះ គឺសបញ្ជាក់ពីការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

លោក លឹម ធូ តំណាងប្រជាពលរដ្ឋក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី បានសម្ដែងក្ដីរីករាយក្រោយពី​អាជ្ញាធរ​យកចិត្តទុកដាក់ក្នុងការស្ថាបនាផ្លូវក្នុងភូមិដែលធ្វើឲ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាការ​ដឹកសកិផលផ្សេងៗ។ លោក លឹម ធូ បន្ថែមថា ក្នុងភូមិត្រពាំងត្រយឹង ក៏ដូចជាក្នុងឃុំចំបក់ មកដល់បច្ចុប្បន្នឃើញមានការអភិវឌ្ឍន៍ច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលក្នុងការប្រកបអាជីវកម្មដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារចាំថ្ងៃ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម