Connect with us

បច្ចេកវិទ្យា

អគ្គនាយកកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រើនរម្លឹកឱ្យប្រុងប្រយ័ត្នចំពោះសារអូសទាញផ្តល់ការងារខុសច្បាប់បានកម្រៃខ្ពស់

បានផុស

នៅ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន ចំពោះការផ្ញើសារអូសទាញផ្តល់ការងារមិនស្របច្បាប់ដែលទទួលបានកម្រៃខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរម្លឹកនេះ បន្ទាប់ពីនាពេលថ្មីៗ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ទទួលបានសាររាយការណ៍ពីប្រជាពលរដ្ឋ ជាពិសេសនារី ដោយជនខិលខូចបានផ្ញើសារតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីទាក់ទាញ និងលួងលោមឱ្យនារីៗ ចូលបម្រើការងារខុសច្បាប់ដែលបង្កអសីលធម៌ដល់សង្គម ដូចជា ថតរូបអាក្រាតកាយ និងសន្យាផ្តល់កម្រៃខ្ពស់។

ករណីនេះ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យធ្លាក់ចូលអន្ទាក់របស់ជនខិលខូច ដែលអាចបង្កហានិភ័យដូចជា ជំរិតទារប្រាក់(Blackmail/Extortion), ហានិភ័យជួញដូរមនុស្សទៅកាន់ Scam Center  និងហានិភ័យលួចអត្តសញ្ញាណជនរងគ្រោះ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ បានណែនាំឱ្យអនុវត្តតាម វិធានការការពារ “៣កុំ” ដើម្បីការពារខ្លួន ១.កុំចែកចាយ រូបភាពឯកជន និងឯកសារសម្គាល់ខ្លួន។ ២.កុំចុច តំណភ្ជាប់ Link ដែលអាចបង្កប់មេរោគលួចទិន្នន័យ ៣.កុំឆ្លើយតប៖ គប្បីReport ឬ Block គណនីនោះភ្លាមៗ។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជួបករណីនេះ សូមធ្វើការរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុវត្ថិភាព ពលរដ្ឋទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម