Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pete Hegseth ៖ អាមេរិកគ្មានពេលច្បាស់លាស់ «បញ្ចប់សង្គ្រាមអ៊ីរ៉ង់» ទេ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយ​នៅ​ថ្ងៃព្រហស្បតិ៍ទី១៩មីនាថា សហរដ្ឋ​អាមេរិក​មិនមានពេលវេលាច្បាស់លាស់ណាមួយ ដើម្បីបញ្ចប់ជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ប៉ុន្តែក៏មិនមែនជាសង្គ្រាមរៀងរហូតដែរ។ នេះបើយោងតាមការចុះផ្សាយរបស់​ KJD

លោក Hegseth បានសង្កត់ធ្ងន់ថា «យើងកំពុងឈ្នះតាមលក្ខខណ្ឌរបស់យើង ដោយអនុវត្តតាមគោលបំណងរបស់យើង» ខណៈដែលលោកបានបដិសេធការស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយថា អាមេរិកកំពុង​​ផុង​ខ្លួន​កាន់តែ​ជ្រៅ​​ ឬ​ជាប់​ក្នុង​«សង្គ្រាមជារៀងរហូត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth (រូបភាព៖Reuters)

លោក Hegseth បានធ្វើការកត់សម្គាល់បែប​នេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ ខណៈដែលយុទ្ធនាការយោធារបស់អាមេរិកប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ដែលមានឈ្មោះ​ថា «ប្រតិបត្តិការ Epic Fury» បានដំណើរការអស់រយៈពេលបីសប្តាហ៍មកហើយ ដោយស្វែងរកការបំផ្លាញសមត្ថភាពមីស៊ីល និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់។

លោក និយាយថា៖​«យើងមិនចង់កំណត់ពេលវេលាច្បាស់លាស់ណាមួយលើរឿងនោះទេ ប៉ុន្តែយើងកំពុងស្ថិតក្នុងផែនការ។ ចំណែកឯការបញ្ចប់សង្គ្រាម នឹងស្ថិតនៅលើជម្រើសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ ដូច្នេះ មិនទាន់មានពេលវេលាកំណត់លើរឿងនោះទេ ប៉ុន្តែយើងកំពុងដើរលើផ្លូវត្រូវហើយ»។

ដោយកត់សម្គាល់ថា អាមេរិកបានវាយប្រហារគោលដៅជាង ៧ពាន់ នៅអ៊ីរ៉ង់ និងបានបំផ្លាញ ឬលិចកប៉ាល់អ៊ីរ៉ង់ជាង ១២០ គ្រឿង លោក Hegseth បានព្រមានអំពីការវាយប្រហារយោធាជាបន្តបន្ទាប់ លើប្រទេសនៅមជ្ឈិមបូព៌ា។ លោកបានបញ្ជាក់ជាថ្មីថា ប្រតិបត្តិការដែលកំពុងបន្តនេះនឹងមិននាំទៅរកសង្គ្រាមដ៏យូរអង្វែង ដូចសង្គ្រាមអ៊ីរ៉ាក់ក្នុងទសវត្សរ៍ឆ្នាំ ២០០០ នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម