ព័ត៌មានអន្ដរជាតិ
មេណាតូ អះអាងថា សម្ព័ន្ធមិត្តអឺរ៉ុបនឹងរកគ្រប់វិធីបើកច្រក Hormuz ឲ្យបាន
ប្រធានអង្គការណាតូ (NATO) លោក Mark Rutte លើកឡើងដោយមានទំនុកចិត្តកាលពីថ្ងៃព្រហស្បតិ៍ថាសម្ព័ន្ធមិត្តអឺរ៉ុបនឹងរកវិធីសាស្រ្តនានា ធ្វើយ៉ាងណាឱ្យចរាចរណ៍តាមរយៈច្រកសមុទ្រ Hormuz ដំណើរការឡើងវិញ បន្ទាប់ពីច្រកដឹកប្រេងដ៏សំខាន់មួយនេះត្រូវបានបិទដោយភាគីអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Politico ផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។
លោក Rutte ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលថា៖ «សម្ព័ន្ធមិត្តទាំងអស់ […] កំពុងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ [និង] ជាមួយសហរដ្ឋអាមេរិក […] រកគ្រប់មធ្យោបាយដែលល្អបំផុត ដើម្បីដោះស្រាយបញ្ហាសន្តិសុខដ៏ធំនេះ»។

លោកបន្តថា៖«ខ្ញុំជឿជាក់ថាសម្ព័ន្ធមិត្តដូចសព្វដងដែរនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាំទ្រផលប្រយោជន៍រួមរបស់យើង ដូចអ្វីដែលយើងតែងតែធ្វើ។ ដូច្នេះយើងនឹងរកវិធីដោះស្រាយ ដើម្បីឆ្ពោះទៅមុខជាមួយគ្នា»។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់ដៃគូអឺរ៉ុបឱ្យជួយធានាសុវត្ថិភាពសរសៃឈាមពាណិជ្ជកម្ម តែសំណើមួយនេះភាគច្រើនត្រូវបានបដិសេធទាំងស្រុង។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូដោយព្រមានថា អាមេរិកអាចពិចារណាឡើងវិញពីតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងសម្ព័ន្ធភាពនេះ។
យ៉ាងណាកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកបានអះអាងថា លោកលែងត្រូវការការគាំទ្រពីអឺរ៉ុបសម្រាប់ប្រតិបត្តិការនេះទៀតហើយ។
តែលោក Rutte អះអាងថា៖ « ក្នុងសង្គ្រាមរបស់ លោក ត្រាំ មានការគាំទ្រយ៉ាងច្រើនក្នុងចំណោមសម្ព័ន្ធមិត្ត យើងសរសើរសហរដ្ឋអាមេរិកម្តងហើយម្តងទៀត ចំពោះការធ្វើឱ្យយោធាអ៊ីរ៉ង់ចុះខ្សោយ រួមទាំងមីស៊ីលផ្លោង និងសមត្ថភាពនុយក្លេអ៊ែរផងដែរ»។
លោកបន្តថា៖ « អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនៅពេលនេះ គឺធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយ ហើយខ្ញុំគិតថាវាសំខាន់ណាស់។ នេះជារឿងសំខាន់សម្រាប់សន្តិសុខអឺរ៉ុប មជ្ឈិមបូព៌ា និងសម្រាប់អ៊ីស្រាអែលផងដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


