ព័ត៌មានជាតិ
ស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ មានប្រជាជនជាង៤ម៉ឺននាក់ និងមានជនជាតិដើមភាគតិចរស់នៅ ៥ជនជាតិ
ស្រុកអូរគ្រៀងសែនជ័យ ជាស្រុកថ្មីមួយនៃភូមិសាស្ត្រទឹកដីខេត្តក្រចេះ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ យោងតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដោយមានចំនួន ៥ឃុំ គឺឃុំក្បាលដំរី ឃុំអូរគ្រៀ ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។

ស្រុកអូរគ្រៀងសែនជ័យ មានផ្ទៃដីសរុប ២.៩១៣,៨៩ គីឡូម៉ែត្រការ៉េ ចែកជា ៥ឃុំ និងមានភូមិរដ្ឋបាលចំនួន ២៥ មានប្រជាជនសរុបចំនួន ៤០.៥៨៣នាក់ ស្រី ២០.១៨៣នាក់ ស្មើនឹង ៩.៥៥១ គ្រួសារ ដង់ស៊ីតេប្រជាជន ១៤នាក់ ក្នុង១គីឡូម៉ែត្រ មានទន្លេមេគង្គហូរកាត់ភូមិចំនួន ៤ ក្នុងឃុំអូរគ្រៀង។

ស្រុកអូរគ្រៀងសែនជ័យ មានព្រំប្រទល់ខាងកើតជាប់នឹងស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីម៉ា នៃខេត្តមណ្ឌលគីរី ខាងលិចជាប់នឹងស្រុកសំបូរ ខាងត្បូងជាប់នឹងស្រុកចិត្របុរី ខេត្តក្រចេះ និងខាងជើង ជាប់នឹងស្រុកសៀមបូក ស្រុកសេសាន នៃខេត្តស្ទឹងត្រែង។ ស្រុកអូរគ្រៀងសែនជ័យ មានជនជាតិដើមភាគតិច រស់នៅចំនួន ៥ជនជាតិ រួមមាន៖ ជនជាតិព្នង កួយ មិល ក្រោល និងផ្ទួន។

បច្ចុប្បន្ន ស្រុកអូរគ្រៀងសែនជ័យ មានសាលាមត្តេយ្យសិក្សាចំនួន ៣៦កន្លែង ក្នុងនោះមត្តេយ្យសិក្សារដ្ឋចំនួន ០៥ កន្លែង មត្តេយ្យសិក្សាសហគមន៍ ៣១ កន្លែង, សាលាបឋមសិក្សាមានចំនួន ៣៨ កន្លែង ក្នុងនោះ សាលាបឋមសិក្សាពេញសិទ្ធមាន ៣១កន្លែង និងសាលាឧបសម្ព័ន្ធចំនួន ៧ កន្លែង, អនុវិទ្យាល័យ ចំនួន ០៤ កន្លែង និងវិទ្យាល័យ ១ កន្លែង ។

មានបុគ្គលិកគ្រូក្របខ័ណ្ឌមានចំនួន ១៤៥នាក់ ស្រី ៦៤នាក់, គ្រូជាប់កិច្ចសន្យា មានចំនួន ៩១នាក់ ស្រី៥៥នាក់ គ្រូកិច្ចព្រមព្រៀងមានចំនួន ០១នាក់ (ស្រី), គ្រូមត្តេយ្យសិក្សាសហគមន៍មាន ៣៧នាក់ ស្រី ៣៦នាក់ និង មានសិស្សសរុប ៩.៤៧២នាក់ ស្រី ៤.៧៦៣នាក់ ក្នុងបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦។ មានវត្តអារាម ចំនួន ១៧ កន្លែង មណ្ឌលសុខភាពចំនួន ៥ កន្លែង និងប៉ុស្តិ៍សុខភាព ១កន្លែង៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


