Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល​ ព្រមាន​ថា ទីក្រុង​បី​នៅ​អឺរ៉ុប​អាច​​រង​គ្រាប់​មីស៊ីល​ពី​​អ៊ីរ៉ង់​

បានផុស

នៅ

អ៊ីស្រាអែល បាន​​ព្រមាន​​ថា ទីក្រុងធំៗ​នៅប៉ែក​អឺរ៉ុប​ រួម​មាន​​ទីក្រុងឡុងដ៍ ប៉ារីស និងប៊ែរ​ឡាំង អាចរង​​ការគំរាមកំហែង​មីស៊ីលបាលីស្ទិក​​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​អ៊ីរ៉ង់ បន្ទាប់​ពីរបប​គ្រប់​គ្រង់​អ៊ីរ៉ង់បាន​វាយប្រហារមូលដ្ឋានយោធា​របស់​អង់គ្លេស​នៅកោះ Chagos។

យោង​តាម​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន​អង់គ្លេស​ Daily Mail​ នៅ​ថ្ងៃ​ទី​២១ខែ​មីនា ឆ្នាំ​២០២៦ មីស៊ីលផ្លោងពីរគ្រាប់​បានបាញ់ឆ្ពោះទៅកាន់​មូលដ្ឋាន​យោធា​ Diego Garcia ដែល​ជា​របស់​អាមេរិក​ជាមួយ​ចក្រ​ភព​អង់​គ្លេស​នៅមហាសមុទ្រ​ឥណ្ឌា​កាលពីយប់ថ្ងៃសុក្រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មីស៊ីល​ផ្លោង។ រូបភាព៖ Reuters

ប្រភពបាន​​ផ្តល់​ព័ត៌មានឱ្យ​ដឹង​ថា មីស៊ីល​មួយគ្រាប់បរាជ័យ​ពេលហោះចេញ​ទៅ​ ខណៈ​មួយទៀតត្រូវ​បានស្ទាក់ចាប់ដោយ​នាវាចម្បាំង​អាមេរិក វា​ជាការ​វាយប្រហារលើកដំបូង​លើមូលដ្ឋានយោធា​នេះ​ទីឆ្ងាយ​​​​​។

​ទោះបី​​យ៉ាង​ណា ពេលវេលាពិតប្រាកដ​នៃឧប្បត្តិហេតុនេះ​មិនទាន់ដឹង​​នៅ​ឡើយទេ ទោះ​បីជារដ្ឋាភិបាល​បញ្ជាក់កាលពីថ្ងៃសៅរ៍ថា ហេតុ​ការណ៍​​បាន​កើតឡើង ​មុនពេល​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer អនុញ្ញាតឱ្យ លោក ដូណាល់ ត្រាំ ប្រើប្រាស់​មូលដ្ឋាននៅចក្រភពអង់គ្លេស​សម្រាប់​យន្តហោះទម្លាក់គ្រាប់បែកគំរាមកំហែង​ដល់​ច្រកសមុទ្រ Hormuz ក៏ដោយ។

ចំណែក​មេដឹកនាំគណបក្សអភិរក្សនិយម​របស់​អង់គ្លេស​ លោក​ស្រី​ Kemi Badenoch ចោទប្រកាន់​នាយករដ្ឋមន្ត្រីអង់គ្លេស​ថា ​បាន​បិទបាំងព័ត៌មានលម្អិត និងសួរ​លោក Starmer ហេតុអ្វីមិន​ជូន​ដំណឹង​ឱ្យ​សាធារណជន​ដឹង​មុន?​​។

កងកម្លាំង​ការពារជាតិអ៊ីស្រាអែល (IDF) បញ្ជាក់ថាការវាយ​ប្រហារ​លើ​មូល​ដ្ឋាន​ Diego Garcia ជាលើកដំបូង​ដែល​អ៊ីរ៉ង់​បាញ់មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ មាន​រយៈ​ចម្ងាយជាង​ ៤ ០០០គីឡូម៉ែត្រ ចាប់​តាំងពីការ​ចាប់​ផ្តើម​នៃសង្គ្រាម។

អ៊ីស្រាអែល​បន្ថែមថា៖ « របបភេរវកម្មអ៊ីរ៉ង់​កំពុង​បង្កការគំរាមកំហែងជា​សកល។ ពេល​នេះ​ គ្រាប់​មីស៊ីលអាច​នឹង​ហោះ​ទៅ​ដល់ទីក្រុង​ឡុងដ៍ ប៉ារីស ឬប៊ែរឡាំង»។

ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ​លើ​មូល​ដ្ឋាន​អង់គ្លេស​ អ៊ីរ៉ង់ប្រកាសថា ប្រទេស​នេះ​មានមីស៊ីល​ដែល​មាន​សមត្ថភាព​យ៉ាង​លេចធ្លោ ​[…] ហោះ​លើផ្ទៃមេឃ​​នៃដែនដីដែល​ខ្លួន​កាន់​កាប់​ ​ព្រម​ទាំង​ព្រមានថា៖ « យុទ្ធសាស្ត្រ និងប្រព័ន្ធ​បាញ់បង្ហោះថ្មី​របស់​ប្រទេស​នេះ​នឹងធ្វើឱ្យ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ភ្ញាក់ផ្អើល»។

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម