Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំអភិបាលក្រុង-ស្រុក ត្រូវទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់

បានផុស

នៅ

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានណែនាំអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាទប់ស្កាត់ ការទន្រ្ទានកាប់ដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន ហើយត្រូវចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ឱ្យបានសព្វគ្រប់ ដើម្បីរក្សាទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានបន្តថា អាជ្ញាធរក្រុងស្រុក និងមន្រ្តីពាក់ព័ន្ធ ក៏ត្រូវពិនិត្យមើល និងទប់ស្កាត់ដាច់ខាតការរំលោភយកដីចំណីផ្លូវ ប្រឡាយ ព្រែក អូរ និងបឹងបួរ ដែលកន្លងមកបញ្ហានេះ បានកើតមានឡើងនៅក្នុងស្រុកត្រាំកក់ ដែលនាំឱ្យមានការចុះផ្សាយរិះគន់យ៉ាងព្រោងព្រាត។

ក្រៅពីបញ្ហាដីធ្លី លោក វ៉ី សំណាង បានណែនាំអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ តាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពងាយស្រួល និងរក្សាសុខដុមរមនាក្នុងសហគមន៍។ ដោយឡែក បន្ថែមលើនេះលោក វ៉ី សំណាង ក៏បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងដូនកែវ ត្រូវសហការគ្នា ពិភាក្សា និងសិក្សាលើការៀបចំកែលម្អហេដ្ឋារចនាមួយចំនួននៅភូមិសាស្រ្តក្រុងដូនកែវ ពិសេសការរៀបចំប្លង់មេ និងហេដ្ឋារចនាសម្ព័ន្ធនៅចំណុច “រង្វង់មូលអូរចំបក់” ដើម្បីបង្កើនសម្រស់ខេត្ត និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ ព្រោះថាការកែលម្អនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់លើកសម្រស់ ក៏ដូចជាសោភ័ណ្ឌភាពក្រុងដូនកែវ ដើម្បីជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាឱ្យបានច្រើនកុះករ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម