Connect with us

សន្តិសុខសង្គម

ក្រុមចោរចាស់ក្មេងផ្លោះរបង ចូលលួចលុយផ្ទះលក់ទំនិញ យកប្រាក់បានរាប់លានរៀល ត្រូវជាប់ខ្នោះសមត្ថកិច្ចក្រុងបាត់ដំបង

បានផុស

នៅ

កម្លាំងសមត្ថកិច្ចជំនាញនៃអធិការ​ក្រុង​បាត់ដំបង បានធើ្វការស្រាវជ្រាវក្រុមជនសង្ស័យចាស់ក្មេងមួយក្រុមដែលបានធើ្វសកម្មភាពបន្លំ​ចូល​លួច​លុយ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​ជិត​៥០០​លាន​រៀល រួមជាមួយ​គ្រឿងអលង្ការ​មួយ​ចំនួន​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី១៨ ខែមី​នា ឆ្នាំ២០២៦ មានករណី​«​បន្លំ​ចូល​លួច​លុយ​» នៅផ្ទះ​អ្នក​លក់ដូរ​សម្លៀក​បំពាក់បោះ​ដុំ​មួយកន្លែង ​នៅ​ចំណុច​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។ ក្រោយ​ពី​ទ​ទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ មន្ត្រី​ជំនាញ​របស់​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​ទៅ​លើ​មុខសញ្ញា​លើ​កញ្ញា​វ័យក្មេង​ៗ ដែល​ពួក​នាង​ធ្លាប់​ដើរ​ចូល​ផ្ទះ​គេ​កន្លង​មក ហើយ​ធ្លាប់​ត្រូវ​កម្លាំង​របស់​លោក​ចាប់​យក​មក​អប់រំ តែ​លើក​នេះ​លែង​ចូល​លួច​ដៃ​ធ្ងន់​តែ​ម្ដង​។

​​លោក​សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាមការ​ពិនិត្យ​កន្លែង​កើតហេតុ ពួក​នាង​ៗ​បាន​ឡើ​ង​ផ្លោះ​របង​ខាង​ក្រោយ​ផ្ទះ រួច​ចូល​តាម​ទ្វារ​ក្រោយ ខណៈ​ម្ចាស់​ផ្ទះ​កំពុង​នៅ​លក់ដូរ​ខាង​មុខ​។ ពួក​នាង​បាន​ចូល​កាយ​លួច​យកលុយដាក់​ថង់​និង គ្រឿង​អ​ល​ង្កា​រ​មួយ​ចំនួន​ បោះ​ចេញ​ទៅ​ក្រៅរបង​ខាងក្រោយ រួច​នាំ​គ្នា​ជញ្ជូន​ចេញរត់គេចខ្លួនបាត់ស្រមោល។

រង្វង់ប្រតិបត្តិការណ៍ស្រាវជ្រាវនេះកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាបានចំនួន ០៣​នាក់​នោះ​ រួម​មាន​៖  ១ឈ្មោះ-​វង់ កញ្ញា ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី  ស្រុក​ថ្មគោល, ២-​ឈ្មោះ ម៉ុ​ន ម៉ុ​ត ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ (២​នាក់​នេះ​ជា​ម្ដាយ​និង​កូន​)  និង​៣-​ឈ្មោះ ប៉ាកកា ជី​ឡូ​រី ភេទ​ស្រី អាយុ​១៦​ឆ្នាំ  ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ​ក្រុម​ជនសង្ស័យ​វ័យក្មេង និង​ចាស់​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង​ធ្វើការ​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​បានជា​បន្ត​បន្តា​ប់ ជាមួយនឹង​ការ​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ ប្រាក់​ខ្មែរ​ចំនួន​២៦៧,៩៥០​,០០០​លាន​រៀល (​ពីរ​រយ​ហុកសិប​ប្រាំពីរ​លាន​កៅសិប​ប្រាំ​ម៉ឺន​រៀល​) ,​ខ្សែ​លោហៈ​ព​ណ៌​លឿង​ចំនួន​០៤​ខ្សែ, ​ផ្លា​កដៃ​លោហៈ​ព​ណ៌​លឿង​ចំនួន​០១​ខ្សែ ,​ ខ្សែដៃ​លោហៈ​ព​ណ៌​លឿង​ចំនួន​០១​ខ្សែ, ​ក្រវិល​លោហៈ​ព​ណ៌​លឿង​០១​គូ ,​បន្ដោង​ព្រះ​ចំនួន​០១ ,​ម៉ូតូ​ម៉ាក​ស្គូពី​គ្មាន​លេខ​០១​គ្រឿង, ​ទូរស័ព្ទ​ចំនួន​០៤​គ្រឿង   រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​មួយទៀត។

បច្ចុប្បន្នក្រុម​ជនសង្ស័យចាស់ក្មេង​​ទាំងនេះ ត្រូវ​បាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿងបញ្ជូនទៅ​កាន់​សាលាដំបូង​​ខេត្ត ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម