ព័ត៌មានជាតិ
មន្ទីរជំនាញ បន្តជួសដើមផ្កាត្របែកព្រៃ ក្រោយពីសង្គ្រោះបានជិត ២ ពាន់ដើម
ថ្មីៗ នេះ កម្លាំង នៃមន្ទីរជំនាញ កំពុងបន្តជួសដើមផ្កាត្របែកព្រៃងាប់នៅកណ្ដាលទ្រូងផ្លូវភ្លោះ ចាប់ពីក្រុងបាត់ដំបង ទៅកាន់ព្រំប្រទល់ នៃខេត្តបន្ទាយមានជ័យ បន្ទាប់ពីជួសដើមផ្កាត្របែកព្រៃ ជិត ២ ០០០ ដើម ដែលងាប់តាមផ្លូវ ចាប់ពីក្រុងបាត់ដំបង ទៅកាន់ស្រុកមោងឫស្សី ជាព្រំប្រទល់ខេត្តពោធិ៍សាត់។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង ធ្លាប់ប្រាប់ កម្ពុជាថ្មី ថា ក្រោយពីមន្ទីរទទួលបន្ទុកបន្តពីការស្ថាបនាផ្លូវភ្លោះ គឺ ផ្លូវជាតិលេខ ៥ ក្នុងការថែទាំ ទាំងផ្លូវ ក៏ដូចជាដើមឈើ នៃសួនកណ្ដាលទ្រូងផ្លូវ ផងនោះ ដើមផ្កាត្របែកព្រៃ ដែលដាំរាប់ម៉ឺនដើម ត្រូវបានងាប់ដោយអន្លើ។ បើគិតចាប់ពីស្រុកសង្កែ ទៅទល់នឹង ស្វាយដូនកែវ ដែលជាព្រំប្រទល់ខេត្តពោធិ៍សាត់ គឺ ដើមផ្កាត្របែកព្រៃ បានងាប់ប្រមាណជិត ២ ០០០ ដើម ហេតុដូច្នេះ មន្ទីរ ត្រូវទទួលបន្ទុកជួសឡើងវិញ។

លោកប្រធានមន្ទីរ បន្តថា ការជួសដើមផ្កាត្របែកព្រៃ មានការលំបាក ដោយសារតែក្រុមបច្ចេកទេសចុះទៅកាត់ដើមផ្កាដែលងាប់ គឺនៅគល់ក្រោមដី សុទ្ធតែកណ្ដៀរបំផ្លាញដើមផ្កាត្របែកព្រៃទាំងនេះ។ ដូច្នេះ ក្រុមជំនាញ ប្រើប្រាស់ថ្នាំទ្រាប់បាតរណ្ដៅ ដើម្បីសម្លាប់សត្វកណ្ដៀរទាំងនេះមិនឲ្យឡើងមកបំផ្លាញដើមតទៅទៀត ទើបដាក់ដាំដើមផ្កាត្របែកព្រៃបានរស់មកដល់សព្វថ្ងៃ។

ក្រោយពីជួសដើមផ្កាបានសម្រេចរួចមក បច្ចុប្បន្ន មន្ត្រីជំនាញ បានបន្តមកជួសដើមត្របែកព្រៃជាបន្តទៀត ចាប់ពីក្រុងបាត់ដំបង ទៅកាន់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ហើយក៏ត្រូវប្រើបច្ចេកទេសដូចគ្នា ដើម្បីជោគជ័យក្នុងការជួសដើមទាំងនេះឲ្យមានប្រសិទ្ធភាព។ ក្នុងនោះ មន្ត្រីជំនាញ ធ្វើការថែទាំដោយកាត់ស្មៅ និង ប្រើរថយន្តស្រោចទឹកនារដូវក្តៅផងដែរ ព្រោះដើមទាំងនេះស្ថិតនៅកណ្ដាលទ្រូងផ្លូវ គឺជាសោភ័ណភាពមួយលម្អផ្លូវប្រភេទហាយវេ ដោយសារបច្ចុប្បន្នផ្លូវភ្លោះទាំងឡាយ ត្រូវមានសួននៅកណ្ដាលទ្រូងផ្លូវជានិច្ច ដើម្បីទាក់ទាញភ្នែកភ្ញៀវទេសចរផង និងជារបាំងពុះចែកទ្រូងផ្លូវផង៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


