ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អត់ខ្វល់ នៅតែបន្តរំលោភច្បាប់អន្តរជាតិ ដោយប្រើសារធាតុគីមីនិងកម្ទេចស្ពានក្នុងប្រទេស លីបង់
កំពុងជាប់ដៃច្បាំងជាមួយអ៊ីរ៉ង់ស្រាប់ផងនោះ អ៊ីស្រាអែល ក៏កំពុងបើកការវាយប្រហារនៅលីបង់ផងដែរ ដោយជាការប្រយុទ្ធទ្រង់ទ្រាយធំ ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺថា លោក Benjamin Netanyahu កាន់តែគឃ្លើនប្រើវិធីសាស្រ្តកាចសាហាវ ដូចជាការប្រើសារធាតុគីមីហាមឃាត់និងកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។

កាលពីដើមខែមីនា មានរបាយការណ៍ថា អ៊ីស្រាអែល បានស្រោច ផូស្វ័រពណ៌ស នៅតំបន់ Yohmor ភាគខាងត្បូងប្រទេសលីបង់ ដែលបង្កជាក្តីបារម្ភយ៉ាងពន់ពេក។
តាមសម្តីលោក Ramzi Kaiss អ្នកស្រាវជ្រាវអំពីប្រទេសលីបង់ នៅអង្គការសិទ្ធិមនុស្ស Human Rights Watch (HRW)៖ ការប្រើប្រាស់ផូស្វ័រពណ៌ស ដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែល ទៅលើតំបន់លំនៅឋាន គឺជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុត ហើយវានឹងបង្កជាផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។
យោងតាមអង្គការសុខភាពពិភពលោកនិង CDC របស់អាមេរិក, ផូស្វ័រពណ៌ស គឺជាសារធាតុគីមីមានគ្រោះថ្នាក់ខ្លាំង ដែលតែងតែប្រើក្នុងយោធា (ជាគ្រាប់បែកភ្លើងឬគ្រាប់បែកផ្សែង)។

វាមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងក្នុងរយៈពេលភ្លាមៗ និងរយៈពេលវែងដូចជា វាអាចបណ្តាលឲ្យមានការរលាកគីមីយ៉ាងធ្ងន់ធ្ងរ និងឈឺចាប់បំផុត នៅពេលដែលវាប៉ះនឹងស្បែក។ ដោយសារតែវាឆេះខ្លាំង និងបន្តឆេះដរាបណាមានខ្យល់អាកាស វាអាចជ្រាបចូលជ្រៅទៅក្នុងជាលិកា ឆ្អឹង និងសរីរាង្គខាងក្នុង ដែលបង្ករបួសពិបាកព្យាបាល។
ការស្រូបផ្សែងរបស់វាអាចបំផ្លាញផ្លូវដង្ហើមនិងសួត ហើយការជ្រាបចូលក្នុងបរិមាណតិចតួចក៏អាចបណ្តាលឲ្យខូចខាតថ្លើម តម្រងនោម និងបេះដូង ឬអាចបណ្តាលឲ្យស្លាប់ថែមទៀតផង។
អ្នកដែលគេចផុតពីការរងរបួសដោយផូស្វ័រពណ៌ស ក៏មិនរួចខ្លួនដែរ ពោលមនុស្សភាគច្រើនតែងជួបប្រទះបញ្ហាសុខភាពរ៉ាំរ៉ៃដូចជាខូចសរីរាង្គ និងស្លាកស្នាមរាងកាយជាអចិន្ត្រៃយ៍។

មកដល់ចុងខែដដែល អ៊ីស្រាអែលនៅតែមិនខ្វល់ច្បាប់អន្តរជាតិ ដោយបន្តទម្លាក់គ្រាប់បែកកម្ទេចស្ពាន Qasmiyeh ឆ្លងកាត់ទន្លេ Litani ដែលស្ថិតនៅភាគខាងជើងទីក្រុង Tyre នៃប្រទេសលីបង់ថែមទៀត។
យ៉ាងណា សកម្មភាពខុសច្បាប់របស់អ៊ីស្រាអែល មិនមែនទើបតែប្រព្រឹត្តនៅលីបង់ទេ ពោលគឺអ៊ីស្រាអែល បានធ្វើដាក់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាយូរឆ្នាំមកហើយ គ្រាន់តែគ្មានស្ថាប័នអន្តរជាតិណា ធ្វើអ្វីអ៊ីស្រាអែលចេញប៉ុណ្ណោះ បានត្រឹមអំពាវនាវហើយអំពាវនាវទៀតប៉ុណ្ណឹង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


