Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​កាទូត​សហភាពអឺរ៉ុប​៖ អាមេរិក​និង​អឺរ៉ុប​អាច​បែកបាក់​គ្នា​ដោយសារសង្រ្គាម​អ៊ីរ៉ង់​

បានផុស

នៅ

ការភ័យខ្លាច​ដ៏ធំបំផុត​របស់មេដឹកនាំអឺរ៉ុប​គឺពេល​ប្រធា​នាធិប​តី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ផ្តោត​តែ​លើ​សង្រ្គាម​នៅ​អ៊ីរ៉ង់​ ដែលអាច​​នាំ​ឱ្យ​អាមេរិក​បោះ​បង់​អ៊ុយក្រែនចោល។

យោង​តាម​ POLITICO ផ្សាយ​ថ្ងៃ​ទី​២៣ ខែមីនា មេដឹកនាំ​​អឺរ៉ុប​កំពុង​​​ព្រួយបារម្ភ​​​ថា លោក ​ត្រាំ​ អាច​សងសឹកប្រឆាំង​នឹង​សម្ព័ន្ធ​មិត្ត​​​​អឺរ៉ុប​​ដែល​បដិសេធចំពោះ​ការអំពាវនាវ​របស់លោក​សម្រាប់​ជំនួយនៅ​មជ្ឈិមបូព៌ា។ វា​ជាបញ្ហា​​ចម្បងមួយ​ដែល​អាមេរិក​អាច​កាត់ផ្តាច់​ជំនួយ​ដែល​នៅសល់ ​ដល់​ទីក្រុងកៀវ​។ នេះ​បើយោងតាមអ្នកការទូត​សហភាពអឺរ៉ុប​ចំនួន ៤រូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ច្រក Hormuz! រូបភាព៖ Reuters

ខណៈមេដឹក​នាំ​អឺរ៉ុប​តែង​តែ​ខិត​ខំ​​ជៀស​វាង​ ការបែកបាក់គ្នា​​ជាអចិន្ត្រៃយ៍​ក្នុងទំនាក់ទំនងឆ្លង​មហាសមុទ្រអាត្លង់ទិក។

យ៉ាង​ណា​មេដឹកនាំ​ទាំង​អស់​នោះ​​សង្ឃឹមថា ​ការផ្តល់​ការគាំទ្រ​មួយ​ចំនួន​សម្រាប់សកម្មភាព​របស់ លោក ត្រាំ​ ប្រឆាំងនឹង​ទីក្រុងតេហេរ៉ង់​គឺ​គ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលលោកឱ្យ​បន្ត​ជំនួយ​ក្នុង​ជម្លោះ​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​។

ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំកំពូល​សហភាពអឺរ៉ុប​កាល​ពី​សប្តាហ៍​មុននៅ​ទីក្រុងព្រុចសែលថា៖ « សង្គ្រាមនៅអ៊ីរ៉ង់មិន​ត្រូវ​បង្វែរ​ការ​យក​ចិត្តទុកដាក់​របស់យើង​ពី​ការគាំទ្រដល់អ៊ុយក្រែននោះទេ»​។ នេះ​ជាហេតុ​ផល​មួយចំនួន​​ដែល​អាច​មើល​ឃើញ​ថា​ហេតុអ្វី​បានជាមេដឹក​នាំ​សហភាពអឺរ៉ុបព្រួយ​បារម្ភខ្លាំង។

ជាក់​ស្តែង​ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ​នេះ លោក ​ត្រាំ រិះគន់ចំពោះ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​មិន​ជួយ​បើក​ច្រក​ Hormuz ឡើងវិញ​។ លោក ត្រាំ បានរិះគន់​សមាជិក​ណាតូ ​នៅ​ក្នុងបណ្តាញ​សង្គម​ Truth Social Post កាលពីចុងសប្តាហ៍ថា៖ « អង្គការណា​តូ​ គឺ​ជា​ខ្លា​ក្រដាស!។ ពួកគេត្អូញត្អែរ​ពីតម្លៃប្រេង​ឡើង​ខ្ពស់ ប៉ុន្តែ​​មិន​ចង់​ជួយបើកច្រកសមុទ្រ Hormuz ទេ […] មនុស្សកំសាក! យើងនឹងចង​ចាំទុក​»។

បើ​តាម​ព័ត៌មាន​ស៊ើប​អង្កេត​មួយ​របស់​ POLITICO កាល​ពី​ថ្ងៃ​សុក្រ​ ​ទីក្រុងមូស្គូកំពុង​ផ្តល់​ឱ្យ​ទីក្រុងវ៉ាស៊ីនតោន​នូវកិច្ចព្រមព្រៀងមួយ ​ដែល​វិមានក្រឹមឡាំងនឹងឈប់​ចែករំលែកព័ត៌​មានស៊ើបការណ៍​សម្ងាត់​ពី​អ៊ីរ៉ង់ ប្រសិន​បើទីក្រុងវ៉ាស៊ីនតោន​ឈប់ផ្គល់ព័ត៌មាន​ស៊ើប​ការណ៍​សម្ងាត់​ដល់​អ៊ុយក្រែន​ពីរុស្ស៊ី។

ចំណេក​ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ហាក់​សម្តែង​អារម្មណ៍​សោក​ស្តាយ​ និង​លើក​ឡើង​ក្នុង​បទសម្ភាសន៍​ជា​មួយសារព័ត៌មាន​ Daily Telegraph ថា៖ « ឥឡូវនេះមានស្នាមប្រេះមួយ​កំពុង​លេចចេញ​រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក​ជាថ្មីម្តង​ទៀត ក្នុងនាមជា​អ្នកគាំទ្រអាមេរិក និង​អ្នកឆ្លងមហា​សមុទ្រ​អាត្លង់ទិក ខ្ញុំសោកស្តាយ។ ប៉ុន្តែ​ជា​ការពិត​ដែល​ខ្ញុំ​ត្រូវ​តែប្រឈមមុខ​ជាមួយ​រឿង​នេះ​។ ខ្ញុំ​ច្បាស់​ជា​ព្យាយាម​ជួយ​សង្គ្រោះ​តាមអ្វី​​ដែល​ខ្ញុំអាច​ធ្វើបាន»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម