ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មនេសាទថៃអាចនឹងជាប់គាំង ដោយសារតែប្រេងឡើងថ្លៃជុំវិញជម្លោះមជ្ឈិមបូព៌ា
ការហក់ឡើងនៃតម្លៃប្រេងម៉ាស៊ូតដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ កំពុងរុញច្រានឧស្សាហកម្មនេសាទពាន់លានដុល្លាររបស់ប្រទេសថៃឱ្យឆ្ពោះទៅរកភាពជាប់គាំង ដោយអ្នកនេសាទថៃបានព្រមានថា ពួកគេអាចនឹងឈប់ចេញទូកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត លុះត្រាតែរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍។

លោក Jumpol Kanawaree ប្រធានសមាគមអ្នកលក់ត្រីខេត្ត សាមុតសាកន (Samut Sakhon) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ទូកនេសាទជាងពាក់កណ្ដាល នៅកំពង់ផែនេសាទដ៏ធំជាងគេរបស់ថៃក្នុងខេត្ត សាមុតសាកន បានចូលផែវិញរួចទៅហើយ ហើយទូកផ្សេងៗទៀតដែលបន្តនេសាទ អាចនឹងឈប់ដំណើរការក្នុងរយៈពេលប៉ុន្មានថ្ងៃមុខ។
លោកបន្តថា៖ «ចាប់ពីថ្ងៃទី ១ ខែមេសាទៅ អ្នកអាចនឹងមិនឃើញគេលក់ត្រី ព្រោះទូកនេសាទលែងអាចទ្រាំទ្រនឹងការចំណាយរបស់កម្មករនេសាទ និងក្រុមគ្រួសាររបស់ពួកគេបានទៀតហើយ។ ពួកគេនឹងមិនអាចរកប្រាក់ចិញ្ចឹមជីវិតបានឡើយ»។
ទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា នៅឆ្នាំ ២០២៤ ថៃបាននាំចេញផលិតផលនេសាទក្នុងតម្លៃ ៧ ប៊ីលានដុល្លារទៅកាន់គោលដៅនានា រួមមានសហរដ្ឋអាមេរិក ជប៉ុន និងចិន។
ក្រសួងនេសាទថៃមិនបានប្រតិកម្មយ៉ាងណាទេជុំវិញបញ្ហានេះ ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas ឯណោះវិញ បាននិយាយកាលពីពុធថា រដ្ឋាភិបាលកំពុងរៀបចំកញ្ចប់មួយដើម្បីគាំទ្រដល់អ្នកនេសាទ រួមទាំងការផ្គត់ផ្គង់ប្រេងម៉ាស៊ូតជីវ B20 និងប្រេងដូង ដើម្បីទប់ស្កាត់កំណើនតម្លៃប្រេងបន្ថែមទៀត។
យោងតាមមន្ត្រីថៃ ប្រទេសនេះមានប្រេងបម្រុងប្រហែល ១០០ ថ្ងៃប៉ុណ្ណោះ។
គេមើលឃើញថា តម្លៃប្រេងម៉ាស៊ូតថៃបានឡើងដល់ ៣៨,៩៤ បាត (១,១៩ ដុល្លារ)/លីត្រ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលបានបញ្ចប់ ដោយកើនឡើងពី ២៩,៩៤ បាត/លីត្រ ក្នុងខែកុម្ភៈ មុនពេលជម្លោះផ្ទុះឡើង។
ប្រសិនបើតម្លៃប្រេងម៉ាស៊ូតឡើងដល់ ៤០ បាត/លីត្រ អ្នកនេសាទនឹងពិបាក ដែលធ្វើឱ្យពួកគេសន្សំសំចៃប្រេងឥន្ធនៈ។ អ្នកនេសាទម្នាក់ឈ្មោះ Boonchoo Lonluy បាននិយាយថា៖ «ឥឡូវនេះតម្លៃបានកើនឡើង យើងបានព្យាយាមបើកទូកយឺតជាងមុន ដែលបណ្តាលឱ្យចាប់ត្រីតិចជាងមុន»។
បើតាមលោក Jumpol ត្រីប្រហែល ៨០០ តោនមកពីតំបន់ឆ្នេរសមុទ្រចំនួន ២២ ត្រូវបានលក់នៅផ្សារត្រីសាមុតសាកន ជារៀងរាល់ថ្ងៃ ដោយបន្ថែមថា វិបត្តិប្រេងឥន្ធនៈបច្ចុប្បន្នគឺជាវិបត្តិដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយធ្ងន់ធ្ងរជាងជំងឺរាតត្បាតកូវីដ១៩ ទៅទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


