Connect with us

ព័ត៌មានជាតិ

ជាថ្មីម្តងទៀត! CMAC ទទូចដល់ពលរដ្ឋចៀសវាងដឹកជញ្ជូន ឬព្យួរគ្រាប់យុទ្ធភណ្ឌនៅសាធារណៈ

បានផុស

នៅ

អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) លោក​ ហេង រតនា​ បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋ ចៀសវាងការដឹកជញ្ជូន ឬព្យួរគ្រាប់យុទ្ធភណ្ឌនៅតាមទីសាធារណៈ ដែលអាចបង្កហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវជាថ្មីនេះ បន្ទាប់សង្កេតឃើញពលរដ្ឋមួយចំនួនបានយកគ្រាប់មកព្យួរនៅតាមដងផ្លូវ បង្កជាការព្រួយបារម្ភប៉ះពាល់ដល់សុវត្ថិភាពនៅតាមទីសាធារណៈ។ ក្រោយមានហេតុការណ៍មិនប្រក្រតីនេះ អង្គភាពស៊ីម៉ាក់បានចាត់មន្រ្តីជំនាញចុះទៅសាកសួរផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។

លោក​ ហេង រតនា​ បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយរូបភាពគ្រាប់យុទ្ធភណ្ឌនៅថ្ងៃទី ២៧ ខែមីនានេះ ដោយបញ្ជាក់ថា ទោះបីជាគ្រាប់មិនទាន់ផ្ទុះ តែការយកព្យួរទុកជូនCMAC បែបនេះក៏ដោយគឺជាទង្វើខុសច្បាប់។ ក្នុងន័យនេះ លោកក្រើនរំឮកថា បើពលរដ្ឋប្រទះឃើញមានគ្រាប់ ត្រូវរាយការណ៍ទៅមន្រ្តីជំនាញ ឬអាជ្ញាធរដែលនៅជិតបំផុត ចៀសវាងបំផ្លាស់ទីគ្រាប់ដោយផ្ទាល់។

លោកសង្កត់ធ្ងន់ថា៖«(ការព្យួរ)នេះទង្វើប្រកបដោយគ្រោះថ្នាក់​ និងខុសឆ្គងទាំងស្រុង។​ អង្គភាពCMACបានអប់រំផ្សព្វផ្សាយនិងតែងតែអំពាវនាវហើយអំពាវនាវទៀត​ថា​ ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ឃើញនៅកន្លែងណាដាក់សញ្ញាសម្គាល់​ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ឬមន្ត្រីប៉ូលិស​ ឬមន្ត្រីCMACដែលនៅជិតបំផុត​»។ លោកបន្ថែមថា ព្រោះការលើកដាក់​ ដឹកជញ្ជូន​ វាយដំ​ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់បាត់បង់ជីវិតខ្លួនឯង​ និងអ្នកដទៃ។

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ មានករណីផ្ទុះគ្រាប់បែកចង្កោមបណ្តាលឱ្យបុរសម្នាក់វ័យ៤២ឆ្នាំបាត់បង់អាយុវជីវិត ខណៈបុរសអាយុ៤៧ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើតាមអាជ្ញាធរមីន ហេតុការណ៍ផ្ទុះគ្រាប់នេះបណ្តាលមកពីជនរងគ្រោះ បានកាន់គ្រាប់បែកចង្កោមមកបោះទើប បណ្តាលឱ្យផ្ទុះតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម