ព័ត៌មានជាតិ
គ្រាប់បែកចង្កោម M46 ផ្ទុះអំឡុងពេលកម្លាំង CMAC ប្រតិបត្តិការ ប៉ុន្តែមិនបង្កគ្រោះថ្នាក់
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំង CMAC បានអនុវត្តប្រតិបត្តិការប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់ ដើម្បីបោសសម្អាតសំណល់គ្រាប់មិនទាន់ផ្ទុះ ដែលជាគ្រាប់បែកចង្កោមរបស់សៀមឈ្លានពាន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនេះ កម្លាំង CMAC បានរកឃើញគ្រាប់បែកចង្កោមប្រភេទ M46 ចំនួន ១០គ្រាប់ ដែលអាចស្រូបឆក់ និងបន្សាបបានដោយសុវត្ថិភាពចំនួន ៩គ្រាប់។ ទោះជាយ៉ាងណា មានគ្រាប់បែកចង្កោមចំនួន ១គ្រាប់បានផ្ទុះឡើង ក្នុងអំឡុងពេលប្រតិបត្តិការស្រូបឆក់។

លោក ហេង រតនា បានបញ្ជាក់ថា ករណីផ្ទុះនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់កម្លាំងប្រតិបត្តិការ និងមិនបណ្តាលឲ្យមានការខូចខាតដល់គ្រឿងចក្រនោះឡើយ។

តាមរយៈឱកាសនេះ អគ្គនាយក CMAC បានអំពាវនាវដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបានវិលត្រឡប់ចូលលំនៅដ្ឋានវិញ នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពាន សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលអាចនៅរាយប៉ាយតាមភូមិឋាន ស្រែចម្ការ និងតំបន់រស់នៅ។
ក្នុងករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ឬរំកិល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំង CMAC ដែលនៅជិតបំផុត ដើម្បីចាត់វិធានការដោះស្រាយដោយសុវត្ថិភាព៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


