សេដ្ឋកិច្ច
CBC៖ តម្រូវការឥណទានបន្តកើនឡើង នៅឆ្នាំ ២០២៥
នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានផលិតរបាយការណ៍ចំនួន ៦,៣ លាន ពោលគឺមានអតិថិជនប្រមាណ ៦,៣ លាន (Aplication) បានស្នើសុំប្រាក់កម្ចីឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កើនឡើង ៧,៨% ប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៥,៩ លាន របាយការណ៍។

យោងតាមរបាយការណ៍របស់ CBC តម្រូវការស្នើសុំភាគច្រើនលើប្រាក់កម្ចីខ្នាតតូច ដែលមានទំហំទឹកប្រាក់ត្រឹម ៥០០ ដុល្លារ ប្រមាណ ៣០% និងឥណទានទំហំចាប់ពី ៥០០-៣០០០ ដុល្លារ ចំនួន ៣០%។
CBC រាយការណ៍ថា ប្រតិបត្តិការឥណទានដែលត្រូវបានអនុម័តបានកើនឡើង ៥,៣% ពី ៤,៣ លានគណនី ទៅ ៤,៥ លានគណនី។ ទំហំឥណទានកើនឡើង ៥,៥% ពីកើនពី ៥៨ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ រហូតដល់ ៦២ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ ២០២៥។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ មានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០២៥ តម្រូវការឥណទាននៅតែមានកំណើន ទោះបីជាយើងជួបឧបសគ្គមួយចំនួនដូចជាភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពធន់និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជនទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជាក៏ដោយ។
លោកស្រី ជា សិរី បញ្ជាក់ថា ភាពធន់ និងរឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ដោយឆ្នាំ ២០២៥ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ។

លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៣% ជំពាក់បំណុលធនាគារ។
លោកបណ្ឌិត គី សេរីវឌ្ឍ យល់ឃើញថា អ្នកខ្វះលទ្ធភាពសងបំណុលបានកើនឡើង ដោយសារជម្លោះព្រំដែន និងការធ្លាក់ចុះនៃវិស័យលក់រាយ។ ប៉ុន្តែរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការដោះស្រាយជាបន្តបន្ទាប់ផងដែរ ដូចជាការរៀបចំឥណទានឡើងវិញ ការពន្យាពេលសងត្រឡប់ជាដើម។
គិតត្រឹមឆ្នាំ ២០២៥ ប្រព័ន្ធធនាគារកម្ពុជាមានស្ថាប័នសរុប ១៩៦ ក្នុងនោះមានធនាគាចំនួន ៩១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧១ និងគ្រឹះស្ថានភតិសន្យា ព្រមទាំងគ្រឹះស្ថានឥណទានជនបទសរុប ៣៤។
ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,១៣ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ ២៤៨ ៩២៦ ៥៧៥ លានរៀល ស្មើនឹងប្រមាណ ៦២ ពាន់លានដុល្លារ។ អត្រានៃការសងត្រឡប់យឺតលើសពី ៩០ ថ្ងៃ មានចំនួន ៦,៤៦% គិតត្រឹមដំណាច់ឆ្នាំ២០២៥៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


