ព័ត៌មានជាតិ
បុណ្យទន្លេខេត្តក្រចេះ មានពិធីដាំដើមធ្នង់ជាផ្នែកគាំទ្របរិស្ថាន និងអេកូឡូស៊ីក្នុងវិស័យទេសចរណ៍
ដើមឈើធ្នង់ត្រូវបានដាំ ដើម្បីទុកជាអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅក្នុងខេត្តក្រចេះ ក្រោមអធិបតីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ លោក វ៉ា ថន អភិបាលខេត្តនៅទីតាំងខាងមុខពហុកីឡដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៦នេះ។

ជាមួយគ្នានេះ ពលរដ្ឋនិងសិស្សានុសិស្សរស់នៅក្នុងក្រុងក្រចេះយល់ឃើញថា ការដាំដើឈើគឺមានអត្ថប្រយោជន៍ដើម្បីបង្កើតជាតំបន់អេកូទេសរចណ៍នៅក្នុងខេត្តក្រចេះ។
យុវជន យុវនារី សិស្សានុសិស្សបានបង្ហាញការយល់ដឹងអំពីសារៈប្រយោជន៍នៃការដាំដើមឈើយ៉ាងដូច្នេះថា ដោយសារផែនដីសព្វថ្ងៃមានបញ្ហាកង្វះព្រៃឈើ បង្កជាបញ្ហាកើនឡើងកម្ដៅ ការប្រែប្រួលអាកាសធាតុ កម្តៅស្ងួត នៅពេលដាំដើមឈើឡើងវិញនៅតាមទីសាធារណៈ តាមដងផ្លូវក្នុងសហគមន៍ និងនៅតាមលំនៅដ្ឋានធ្វើឲ្យបរិយាកាសសំបូរដោយឧស្ម័នអុកស៊ីសែន ងាយស្រួលដកដង្ហើម ផ្ដល់ជាម្លប់ត្រជាក់ បង្កើនសោភណ្ឌ័ភាពតាមដងផ្លូវពោរពេញដោយពណ៏បៃតង។

ពាក់ព័ន្ធការរៀបចំឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ នៅខេត្តក្រចេះ ធ្វើឲ្យពលរដ្ឋក្នុងខេត្តក្រចេះក៏ដូចជានៅបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាបានចូលរួមសប្បាយរីករាយ ពីព្រោះខេត្តក្រចេះជាខេត្តមួយដ៏តូចនិងពុំសូវមានប្រជាប្រិយភាពដូចខេត្តមួយចំនួនទៀតនោះទេ នៅពេលខេត្តក្រចេះមានព្រឹត្តិការណ៍បុណ្យទន្លេនេះឡើង បានស្រូបយកនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តដោយភាពសប្បាយរីករាយយ៉ាងច្រើន។
ទន្ទឹមនឹងនេះ តាមរយៈការរៀបចំព្រឹត្តិការណ៍នេះក៏បានចូលរួមផ្សព្វផ្សាយពីវប្បធម៌ ធនធាន ម្ហូបអាហារប្រពៃណី របាំប្រពៃណី និងកន្លែងទេសចរណ៍ប្រចាំខេត្តក្រចេះកាន់ផុលផុសថែមទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


