សេដ្ឋកិច្ច
ការបើកគណនីប្រាក់រៀលស្វ័យប្រវត្តិ សម្រួលដល់ការទូទាត់ឆ្លងដែន
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាមានប្រសាសន៍ថា កន្លងមក ធនាគារជាតិ បានធ្វើការតភ្ជាប់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ (QR Code) ជាមួយប្រទេសជាច្រើន ខណៈដែលការទូទាត់ភាគច្រើនភ្ញៀវទេសចរបរទេសដែលមកពីប្រទេសដែលបានតភ្ជាប់ជាមួយកម្ពុជា បានត្អូញត្អែរថា មកកម្ពុជាទូទាត់អត់ចេញ។

លោកស្រី ជា សិរី បានលើកឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមយ្យូអរកូដដំណាក់កាលទី២ រវាងកម្ពុជា-សិង្ហបុរី នៅថ្ងៃទី ៣០ ខែមីនា ២០២៦។
លោកស្រី ជា សិរី រកឃើញថា បញ្ហានេះដោយសារតែអ្នកលក់នៅកម្ពុជា ភាគច្រើនគាត់មិនទទួលយកលុយរៀលនោះទេ គាត់យកតែលុយដុល្លារ។
លោកស្រី ជា សិរី បានលើកឡើងថា៖ «ការតភ្ជាប់ការទូទាត់ឆ្លងដែន ធ្វើឡើងដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ការប្រើដុល្លារវាស្រួលនៅពេលវាអត់មានបញ្ហា តែដល់ពេលមានបញ្ហាគឺវាមិនស្រួលទេ»។ ការជំរុញការប្រើប្រាស់លុយរៀលតាមរយៈការស្កេន ឃ្យូអរកូដ ជាវិធីមួយដើម្បីលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់។

លោកស្រី ជា សិរី បន្ថែមថា៖ «យើងសង្កេតឃើញបញ្ហានេះ ចំណុចទី១ ដែលយើងគិតឃើញគឺ ត្រូវធ្វើម៉េចផ្គុំ QR Code ជាមួយគ្នា ពីព្រោះអ្នកលក់គាត់លើកតែលុយដុល្លារ ឱ្យគេស្កេន ហើយគេស្កេនអត់ចេញ អញ្ចឹងដើម្បីឱ្យងាយស្រួលកុំឱ្យគាត់គិតថា អូរអ្នកហ្នឹងភ្ញៀវបរទេស ឬក៏អ្នកហ្នឹងខ្មែរ ត្រូវលើកដូរ ដុល្លារ រៀលអីហ្នឹងចុះឡើង យើងផ្គុំអាហ្នឹងចូលគ្នាទាំងលុយរៀល ទាំងលុយដុល្លារ ចូលមកតែមួយ អញ្ចឹងហើយបើសិនជាអ្នកទិញនោះ គាត់ជាភ្ញៀវបរទេសមកពីប្រទេសដែលយើងភ្ជាប់ជាមួយគាត់ស្កេនទៅ គឺចូលទៅគណនីលុយរៀល អញ្ចឹងអ្នកលក់គាត់អត់ឈឺក្បាល តែដើម្បីធ្វើការងារនេះបានក៏យើងត្រូវតែបើកគណនីលុយរៀលឱ្យទៅអ្នកលក់ណាដែលគាត់អត់មាន»។ មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែររឿងបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជា សិរី បន្ថែមថា៖ «មានអ្នកខ្លះគាត់ត្អូញត្អែរថា សុខៗស្រាប់តែទៅបើកគណនីលុយរៀលឱ្យគាត់ គាត់អត់ចង់បានលុយរៀលផងស្រាប់តែទៅបើកឱ្យគាត់ អានេះយើងបើក ដើម្បីសម្រួលការទូទាត់របស់ភ្ញៀវទេសចរ យើងសម្រួលការទូទាត់ឱ្យទៅអ្នកលក់ អញ្ចឹងគឺការជួយទៅវិញទេ ដែលយើងធ្វើនេះ មិនមែនទៅបង្ខំទេ ហើយបងប្អូនដែលគេបើកគណនីលុយរៀលឱ្យហើយ បើមិនប្រើក៏ហីទៅ បើថាយើងជាខ្មែរ ចូលចិត្តដុល្លារជាង ក៏ប្រើដុល្លារទៅ អត់មានទៅចាប់បង្ខំ ចងដៃចងជើងថា ត្រូវតែប្រើលុយរៀលទេ ក៏ប៉ុន្តែត្រូវតែមានគណនីលុយរៀល»។
គណនីប្រាក់រៀលនេះ បើកឱ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ តែបើគាត់មិនប្រើប្រាស់ក៏អត់មានត្រូវតែបង់ថ្លៃសេវានោះដែរ។ការដែលធនាគារជាតិបង្រួមលុយរៀល លុយដុល្លារនេះ គឺដើម្បីសម្រួលអ្នកលក់ និងអ្នកទិញ មិនមែនធ្វើបាបអតិថិជននោះទេ។
បើតាមលោកស្រី ជា សិរី ការដែលយើងធ្វើវិធីនេះ គឺសម្រួលអ្នកដំណើរពីប្រទេសទាំងអស់នោះគាត់ងាយនឹងទូទាត់នៅស្រុកយើង ពីព្រោះអ្នកលក់តូចតាច គាត់អត់មានម៉ាស៊ីនកោសកាតទេ ហើយភ្ញៀវទេសចរមកពីស្រុកគេ ភាគច្រើនគាត់ប្រើកាត ហើយបើយើងមិនជំរុញការប្រើប្រាស់នេះទេ អ្នកលក់ក៏លក់មិនបាន អ្នកទិញក៏ទិញមិនបាន ព្រោះគាត់អត់មានអាកាតហ្នឹងយកទៅកូត។ យើងគាំទ្រលុយជាតិ និងហេដ្ឋារចនាសម្ព័ន្ធ ដែលធនាគារជាតិដាក់ឱ្យប្រើប្រាស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


