ព័ត៌មានអន្ដរជាតិ
លោកត្រាំ រំពឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅថ្ងៃទី៦មេសា ទោះច្រកហ័រមូសនៅបន្តបិទ
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញឆន្ទៈក្នុងការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ឲ្យបានត្រឹមថ្ងៃទី៦ខែមេសាខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីយប់ថ្ងៃចន្ទទី៣០ខែមីនារបស់ The Wall Street Journal។

លោកត្រាំ ចង់ឲ្យជម្លោះនេះបញ្ចប់ទៅតាមកាលកំណត់៦សប្តាហ៍ដែលលោកបានដាក់ចេញឱសានវាទ ទោះបីជាច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់នៅតែបន្តបិទក៏ដោយ។ លោកបានបង្ហើបប្រាប់សារព័ត៌មានថា លោកកំពុងចរចាជាមួយក្រុមថ្នាក់ដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដែលលោកយល់ថា «មានហេតុផលជាងមុន» និងងាយស្រួលធ្វើការជាមួយជាងក្រុមមុនៗ។
មូលហេតុចម្បងមួយដែលធ្វើឲ្យលោកត្រាំ ចង់ពន្លត់ភ្លើងសង្គ្រាមនេះឲ្យបានឆាប់ គឺដោយសារតែការចំណាយមានទំហំធំធេងហួសប្រមាណ។ ត្រឹមតែរយៈពេល៦ថ្ងៃដំបូងនៃសង្គ្រាម សហរដ្ឋអាមេរិកបានចំណាយប្រាក់អស់រហូតដល់ទៅ១១,៣ពាន់លានដុល្លារបាត់ទៅហើយ។ តាមរយៈអ្នកនាំពាក្យសេតវិមាន លោកត្រាំ ក៏មានបំណងចង់ឲ្យបណ្តាប្រទេសអារ៉ាប់ចូលរួមចំណែកជួយចេញថ្លៃចំណាយដ៏មហាសាលនៃសង្គ្រាមនេះផងដែរ ដើម្បីកាត់បន្ថយបន្ទុករបស់អាមេរិក។
ងាកមកមើលខាងភាគីអ៊ីរ៉ង់វិញ លោកប្រធានាធិបតី Masoud Pezeshkian បានអះអាងថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ត្រូវតែធានាឲ្យបាននូវកិត្តិយស និងសន្តិសុខជាតិរបស់អ៊ីរ៉ង់ជាចម្បង។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានរិះគន់ប្រទេសនៅអឺរ៉ុបថា គិតតែពីផលប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួន ជាជាងខ្វល់ខ្វាយពីការវាយប្រហារដ៏សាហាវឃោរឃៅមកលើប្រជាជនអ៊ីរ៉ង់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


