Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេងមាស​ហក់ឡើង​វិញ ​នៅ​ដើម​ខែមេសា​

បានផុស

នៅ

តម្លៃហាង​ឆេង​មាស​បាន​ស្ទុះ​ឡើងវិញដល់ ​៥៦៩០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​នៅ​ថ្ងៃ​ចន្ទ ​ទី០១ ដើម​ខែ​មេសា ២០២៦ ​បន្ទាប់​ពីបាន​ធ្លាក់​ចុះ​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ឡុង ​សំណាង ​ប្រធានផ្នែក​ប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​តម្លៃមាស​នៅ​តែ​ស្ថិត​ក្នុង​តម្លៃខ្ពស់ ​ខណៈស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ​នៅ​តែ​បន្តរ៉ាំរៃ​ និង​ការ​អូស​បន្លាយ​នៃ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា។ ​ម្យ៉ាងទៀត ​តាមបច្ចេកទេស ​បង្ហាញពីការស្ទុះឡើងនៃតម្លៃមាស។

​ក្រុមហ៊ុន Goldman Sachs ​បានព្យាករថា តម្លៃមាសនឹងកើនឡើងដល់ ​៥៤០០ ​ដុល្លារ ​ក្នុង​មួយអោន​ ឬស្មើនឹង ​៦៥០៦ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ ២០២៦នេះ ​ជំរុញដោយក្ដីរំពឹងពីការ​កាត់​បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក​ និងការបន្តទិញមាសចូល​របស់​ធនាគារ​កណ្ដាល។

តម្លៃមាសនៅតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៥៦៨ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ០១ ខែមេសា ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម