Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បរិហារ​ អាមេរិក​និង​អ៊ីស្រាអែលវាយ​អ៊ីរ៉ង់ខុសច្បាប់​ ជាដើម​ចមនៃ​កា​របិទច្រក Hormuz

បានផុស

នៅ

​អ្នកនាំពាក្យ​​ក្រសួង​ការ​បរទេស​​ចិន បាន​លើក​ឡើង​នៅ​​​ថ្ងៃ​ព្រហស្បតិ៍ថា មូលហេតុចម្បងនៃ​ការ​រំខាន​នៅច្រកសមុទ្រ Hormuz គឺ​ដោយ​សារ​តែ​ការវាយលុក​រួមគ្នាខុសច្បាប់របស់​យោធាសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើ​អ៊ីរ៉ង់។ ការណ៍​នេះ​ទី​ក្រុង​ប៉េកាំង​ជំរុញ​ឱ្យ​ភាគី​ទាំង​បី​បន្ធូរ​បន្ថយ​ភាពតានតឹង​ ដើម្បី​ការពារ​ការ​ដឹកជញ្ជូនទូទាំង​ពិភពលោក​ឡើង​វិញ​។

យោង​តាម​គេហទំព័រក្រសួង​ការបរទេសចិននិង​សារព័ត៌មាន​ TRT World ផ្សាយ​ថ្ងៃ​ទី​០២ ខែមេសា អ្នក​នាំពាក្យក្រសួងការបរទេស​ចិន លោកស្រី​ Mao Ning បាន​ប្រាប់​អ្នក​យក​ព័ត៌មាននៅ​ទីក្រុងប៉េកាំងថា៖ «​ មូលហេតុចម្បង​នៃ​ការ​រំខាន​នៅ​ច្រកសមុទ្រ Hormuz គឺដោយ​សារ​ការ​ប្រតិបត្តិការ​យោធា​ខុសច្បាប់​របស់​សហ​រដ្ឋ​អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់»។

លោក​ស្រី ​បន្ត​ថា​៖ « ប្រទេសចិនប្រឆាំង​នឹងការវាយប្រហារ​លើជនស៊ីវិល និងកន្លែងស្នាក់នៅរបស់​ពួក​គេ។ ការវាយ​ប្រហារលើ​សាលារៀនជាពិសេស​គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់​មនុស្សធម៌អន្តរជាតិ។ យើង​សូមអំពាវនាវ​ម្តង​ទៀត​ឱ្យ​បញ្ចប់ប្រតិបត្តិការ​យោធាជាបន្ទាន់ ហើយ​វិលត្រឡប់ទៅរកការសន្ទនា និង​ចរចាឱ្យបានឆាប់តាម​ដែលអាចធ្វើទៅ​បាន ដើម្បី​ការពារ​គ្រោះមហន្តរាយមនុស្សធម៌កាន់​តែអាក្រក់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នក​នាំពាក្យក្រសួងការបរទេស​ចិន លោកស្រី​ Mao Ning ។ រូបភាព៖ Reuters

ការ​ថ្លែង​របស់​ប្រទេស​ចិន​​កើតឡើង​ជាការឆ្លើយតប​ទៅនឹង​ការអត្ថា​ធិប្បាយ​របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ មួយ​ថ្ងៃ​​មុន​ថា៖ « សហរដ្ឋអាមេរិក​ស្ទើរ​តែ​គ្មាន​ការ​​​នាំចូល​ប្រេង​តាម​រយៈ​ផ្លូវ​ទឹក​នេះ​( Hormuz)។

លោក ត្រាំ បន្ត​ថា៖ « ហើយប្រទេសនានាក្នុងពិភពលោក​ដែល​ទទួល​បាន​ប្រេង​តាមរយៈច្រកសមុទ្រ Hormuz ត្រូវ​តែ​ថែរក្សា​ផ្លូវនេះ​។ ពួក​គេ​ត្រូវតែថែរ​ក្សាវា។ យើងក៏ណែនាំប្រទេស​ដែល​មិន​អាច​ទទួល​​ប្រេងឥន្ធនៈ​ពី​ច្រក​នេះ គួរតែទិញ​ប្រេងពីសហរដ្ឋអាមេរិក ឬបង្កើត​ភាព​ក្លាហាន​ចាំ​ទាល់​តែ​ច្រក​នេះ​បើក​ឡើង​វិញ​ ហើយទៅ​យក​ប្រេង​ខ្លួន​ឯង​ទៅ​​»។

គួរ​បញ្ជាក់​ថាប្រទេសចិន​នាំចូល​ថាមពលភាគ​ច្រើន​មក​ពី​មជ្ឈិម​បូព៌ា ​បន្ទាប់​ពី​មាន​ជម្លោះ​នេះ នាវា​ចំនួន​បីគ្រឿង​របស់ទី​ក្រុង​ប៉េកាំង​ទើប​តែ​បាន​ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែល​ស្ថិតនៅក្រោមការគ្រប់គ្រង​របស់​អ៊ីរ៉ង់ ចាប់តាំង​ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើក​ការ​វាយ​លុករួមគ្នាលើ​អ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ១ ៣៤០នាក់ រួម​ទាំង​មេដឹក​នាំ​កំពូល​ លោក​ Ali Khamenei ផងដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម