ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅសង្កាត់បារុង ក្រុងអរិយក្សត្រទទួលបានផ្លូវបេតុងថ្មីប្រវែងជាង៧ពាន់ម៉ែត្រ ទទឹង ៨ម៉ែត្រ ពី រដ្ឋបា លខេត្តកណ្ដាល
ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំង ឬរដូវវស្សា និងជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ប្រវែង ៧,៧៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូអមសងខាងផ្លូវ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ២,៩០០ម៉ែត្រ ពីភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ទៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោក ហៀង ស៊្រុន ប្រធានក្រុមការងារចុះមូលដ្ឋានជួយសង្កាត់បារុង។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ សង្គ្រាមបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងមូល ព្រមទាំងបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ទាំងសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា និងផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ាក្ដី ប៉ុន្តែរាជរដ្ឋាភិបាលបើទោះជាជួបបញ្ហាលំបាកក្នុងការសង្គ្រាមឈ្លានពានរបស់សៀម និងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈឹមបូព៌ាក្ដី។


យ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនៅតែបង្ហាញនៃការ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចទាំងទ្វេនៅតែគិតគូរពីការអភិវឌ្ឍជាបន្តបន្ទាប់ បោះទោះជាដៃម្ខាងទប់ទល់ការឈ្លានពានពីសំណាក់សៀម និងម្ខាងទប់ទល់ពីផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ាក្ដី តែការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាននេះ បានរួមចំណែកជំរុញឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមរបស់យើងមានចលនាជាបន្តទៀត ហើយថ្ងៃនេះប្រសិនបើយើងផ្អាកការដ្ឋានរបស់យើង នោះអាចអាជីវករលក់ថ្ម លក់ដែក និងមិនមានទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាបុគ្គលិក កម្មករ មិនមានការងារធ្វើ និងគ្មានចំណូលសម្រាប់ចិញ្ចឹមជីវិតនោះទេ។




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


