ព័ត៌មានជាតិ
គិលានុបដ្ឋាក និងឆ្មបជាកម្លាំងស្នូលដ៏សំខាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាពខ្ពស់
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា គិលានុបដ្ឋាក និងឆ្មប ជាកម្លាំងស្នូលដ៏សំខាន់មួយក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងសន្និសិទនៃការការថែទាំស្តីពីតួនាទីរបស់គិលានុបដ្ឋាក និងឆ្មប ក្នុងវិស័យសុខាភិបាលនៅព្រឹកថ្ងៃទី៧មេសានេះនៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យរង លូ លីឃាង បានបន្តថា «ជាការពិតណាស់ គិលានុបដ្ឋាក និងឆ្មប គឺជាបុគ្គលិកសុខាភិបាលដែលមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការថែទាំ និងតាមដានស្ថានភាពអ្នកជំងឺ ចាប់ពីពេលចូលមកទទួលសេវាពិនិត្យ និងព្យាបាល រហូតដល់ពេលសម្រាកព្យាបាល និងថែទាំនៅក្នុងមន្ទីរពេទ្យ។ ការងាររបស់គិលានុបដ្ឋាក និងឆ្មប មិនត្រឹមតែជាការថែទាំផ្នែករាងកាយអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងគាំទ្រផ្នែកផ្លូវចិត្ត ជាអ្នកសម្របសម្រួលក្នុងដំណើរការព្យាបាល និងជាអ្នកធានាសុវត្ថិភាពក្នុងការផ្តល់សេវាសុខាភិបាលផងដែរ»។

លោកនាយកមន្ទីរពេទ្យបានបន្តទៀតថា ដូចនេះសន្និសិទនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងសមត្ថភាព និង បង្កើនចំណេះដឹងរបស់គិលានុបដ្ឋាក និងឆ្មប ពាក់ព័ន្ធនឹងការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់ ប្រសិទ្ធភាពនៃការថែទាំអ្នកជំងឺ ក្នុងអំឡុងពេលសម្រាកព្យាបាល និងថែទាំ ក៏ដូចជាការធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការផ្តល់ឱសថ ដល់អ្នកជំងឺ។ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះ នឹងជួយលើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលរបស់យើង។

លោកនាយកមន្ទីរពេទ្យជឿជាក់ថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់អ្នកចូលរួមទាំងអស់ សន្និសិទនេះ នឹងក្លាយជាវេទិកាសំខាន់សម្រាប់ការចែករំលែកបទពិសោធន៍ ការពិភាក្សាបញ្ហាប្រឈម និងដំណោះស្រាយជាក់ស្តែង ក្នុងការលើកកម្ពស់ស្តង់ដារថែទាំអ្នកជំងឺឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

លោកនាយកមន្ទីរពេទ្យសូមលើកទឹកចិត្តដល់គិលានុបដ្ឋាក និងឆ្មប ទាំងអស់ បន្តខិតខំបង្កើនសមត្ថភាពវិជ្ជាជីវៈ រក្សាក្រមសីលធម៌វិជ្ជាជីវៈ ធ្វើការងារដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីធានាថា អ្នកជំងឺទទួលបានវាថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត។

លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា សន្និសីទនេះមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ក៏ដូចជា ការកំណត់ទិសដៅអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល។

លោកស្រី រដ្ឋលេខាធិការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SingHealth ដែលបាននាំយកអ្នកជំនាញមកចែករំលែកបទពិសោធន៍លើវិស័យអប់រំតាមរយៈការធ្វើត្រាប់ និងការអភិវឌ្ឍវិជ្ជាជីវៈ ព្រមទាំងចុះជួយវាយតម្លៃសមត្ថភាព គិលានុបដ្ឋាកនៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះជំងឺធ្ងន់ និង NICU ដើម្បីជួយរៀបចំកម្មវិធីបណ្តុះបណ្តាលគិលានុបដ្ឋាកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារថែទាំ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់និងសូមថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដែលបានជួយជ្រុំជ្រែងសន្និសីទនេះដំណើរការបានល្អ៕
អត្ថបទ៖ សំអឿន


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


