ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា លេចធ្លោក្នុងឈុតទេវតាឆ្នាំថ្មី បង្ហាញសោភ័ណភាពវប្បធម៌ខ្មែរ ទទួលការសរសើរខ្លាំង
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីអ្នកនាងបានបង្ហាញខ្លួនក្នុងឈុតទេវតាឆ្នាំថ្មី ដែលច្នៃដំឡើងយ៉ាងប្រណីតតាមរចនាបថខ្មែរ បង្កើតភាពលេចធ្លោ និងទទួលការសរសើរមិនដាច់ពីមាត់។

ការតុបតែងខ្លួនលើកនេះ ត្រូវបានគេមើលឃើញថា មានការរួមបញ្ចូលគ្នារវាងមកុដអប្សរា និងរចនាប័ទ្មសិល្បៈខ្មែរពីគ្រប់សម័យកាល ដែលបានបន្សល់ទុកជាមរតកវប្បធម៌ដ៏សម្បូរបែប។ សោភ័ណភាពនៃការរៀបចំ បានរំលេចភាពស្រស់ស្អាត និងអត្តសញ្ញាណជាតិយ៉ាងច្បាស់លាស់ លើឆាកសិល្បៈសម័យទំនើប។
យោងតាមការបង្ហោះពីផេក “ភួងមាល័យ បាយសីខ្មែរ” ដែលជាក្រុមអ្នកជំនាញខាងគ្រឿងអលង្ការ និងសម្លៀកបំពាក់ បុរាណខ្មែរ បានបញ្ជាក់ថា ការរចនានេះ គឺយកគំនិតពីរតនវត្ថុ និងសិល្បៈបុរាណខ្មែរ មកបន្សំជាមួយគ្នា ដើម្បីបង្កើតសោភ័ណភាពថ្មី ខណៈនៅតែរក្សាក្បួនខ្នាតសិល្បៈខ្មែរ ដោយមិនបាត់បង់អត្តសញ្ញាណដើម។
ប្រភពដដែលក៏បានបន្ថែមថា ស្នាដៃនេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការចូលរួមជួយជ្រោមជ្រែងពីគ្រូបង្រៀន និងអ្នកជំនាញជាច្រើន ដែលបានផ្តល់ដំបូន្មាន និងបទពិសោធ ដើម្បីឱ្យការបង្ហាញវប្បធម៌ខ្មែរ មានភាពរស់រវើក និងឈានទៅកាន់ឆាកជាតិ និងអន្តរជាតិ។
ភាពលេចធ្លោក្នុងឈុតទេវតាឆ្នាំថ្មីរបស់ ឱក សុគន្ធកញ្ញា លើកនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយផងដែរ៕ ដោយ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


