កីឡា
មុនជួបគ្នាស្អែក លោកគ្រូ McConkey និង Cristian បារម្ភចំណុចមួយរបស់ Manila Digger
គ្រូបង្វឹករបស់ ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey និងខ្សែបម្រើប្រយុទ្ធ Cristiano Roque បានមើលឃើញដូចគ្នាពីចំណុចពិសេសមួយរបស់ក្រុម Manila Digger ដែលគួរឱ្យព្រួយបារម្ភ គឺ «ការលេងវាយបកលឿន»។

ព្រះខ័នរាជស្វាយរៀង និង Manila Digger ធ្លាប់បានជួបគ្នារួចម្តងហើយ កាលពីវគ្គចែកពូលនៃពូល D ក្នុងពាន AFC Challenge League នេះ កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយលទ្ធផលពេលនោះស្មើគ្នា ២-២។ តាមរយៈបទពិសោធនេះ បានធ្វើឱ្យលោក McConkey និងកីឡាករក្រុមរហស្សនាមព្រះខ័នខៀវ ទាំងមូលបានដឹងច្រើនអំពីរបៀបលេងរបស់ Manila Digger។
មុនជួបគ្នាក្នុងជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL នៅល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ មេសា ស្អែក ទាំងលោក McConkey និង Cristian បានបង្ហាញការយល់ឃើញអំពីចំណុកពិសេសច្រើនរបស់ក្រុម Manila Digger ប៉ុន្តែចំណុចមួយ ដែលអ្នកទាំង ២ មើលឃើញដូចគ្នា គឺក្រុម Manila Digger លេងលឿនជាមួយការការពារវាយបក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ ពុធ ទី ៨ ខែ មេសា នេះ លោក McConkey បានមានប្រសាសន៍ ថា៖ «យើងបានធ្វើអ្វីៗគ្រប់យ៉ាង តាមរយៈការវិភាគ ហើយយើងបានពិនិត្យមើលការប្រកួតមុនៗទាំងអស់រួចហើយ។ ថ្ងៃស្អែក យើងនឹងត្រូវប្រកួតជាមួយក្រុមមួយដែលខ្លាំងណាស់ មានសមត្ថភាពផ្នែកកាយសម្បទាល្អ មានល្បឿនលឿន ហើយអាចក្លាយជាគ្រោះថ្នាក់ខ្លាំងនៅក្នុងពេលខ្លះៗ»។
គ្រូបង្វឹកសញ្ជាតិ អៀឡង់ បានបន្ថែម ថា៖ «ខ្ញុំគិតថា ចំណុចសំខាន់បំផុតរបស់ពួកគេគឺ ពួកគេគ្រោះថ្នាក់ខ្លាំងនៅពេលប្ដូរពីការការពារទៅវាយប្រហារ។ ដូច្នេះ បើអ្នកបាត់បង់បាល់នៅតំបន់ដែលមិនគួរបាត់ ជាពិសេសនៅតំបន់កណ្ដាលទីលាន វាអាចបង្កបញ្ហាឲ្យយើងបាន។ ដូច្នេះយើងត្រូវគ្រប់គ្រងស្ថានភាពទាំងនោះឲ្យបានល្អ។ ពួកគេមានគុណភាពល្អក្នុងចំណុចជាច្រើន ដូចជា បាល់រៀបចំ ហើយពេលខ្លះក៏អាចរៀបចំការលេងពីក្រោមបានល្អផងដែរ។ ប៉ុន្តែ ចំណុចសំខាន់មួយដែលពួកគេល្អខ្លាំងបំផុត គឺការប្ដូរល្បឿនពីការការពារទៅវាយបក»។

ងាកមកកាន់ Cristian វិញ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ថា៖ «នេះជាការប្រកួតដ៏លំបាកមួយ ព្រោះពួកគេលេងខ្លាំង និងល្បឿនលឿនយ៉ាងស្វាហាប់។ ប៉ុន្តែយើងត្រូវតែអនុវត្តតាមផែនការរបស់យើង។ ប្រសិនបើយើងអាចគ្រប់គ្រងការប្រកួត ចាត់ចែងការប្រកួតបានល្អ និងបង្កើតឱកាសបាន ខ្ញុំសង្ឃឹមថា យើងនឹងឈ្នះការប្រកួតនេះនៅថ្ងៃស្អែក»។
ទោះបីជាយ៉ាងណា លោក McConkey បានបញ្ជាក់រួចហើយ ថា ក្រុមព្រះខ័នរាជស្វាយរៀង បានត្រៀមរួចរាល់សម្រាប់ការប្រកួតទល់នឹងក្រុម Manila Digger ដើម្បីដណ្តើមជ័យជម្នះ មុនការប្រកួតជើងទី ២ ដែលនឹងត្រូវប្តូរទឹកដីទៅប្រទេស ហ្វីលីពីន នៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦៕


អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


