Connect with us

សេដ្ឋកិច្ច

​សមាគមកាត់ដេរ​ ស្នើ​សុំ​លើកលែង​ការ​ប្រមូលភាស៊ី​ឱ្យ​រោងចក្រ ​KKN Apparel នៅខេត្តកោះកុង

បានផុស

នៅ

សមាគមវាយនភណ្ឌ ​សម្លៀកបំពាក់ ​ស្បែកជើង ​និងផលិតផលធ្វើដំណើរ​នៅកម្ពុជា (TAFTAC) ​នៅថ្ងៃទី ០៦ ខែមេសា ២០២៦ បានស្នើសុំលើកលែងការប្រមូលថ្លៃភាស៊ីរបស់ម្ចាស់អាជីវកម្មប្រមូលផាស៊ីចំណតរថយន្តក្រុងខេមរភូមិន្ទ សម្រាប់រថយន្តដឹកទំនិញរបស់រោងចក្រ​ KKN Apparel ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើររបស់ TAFTAC ដាក់ជូនលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បញ្ជាក់ថា រោងចក្រ KKN Apparel Co., Ltd មិនបាធ្វើសកម្មភាពផ្ទុក ឬដាក់ទំនិញចុះនៅតាមតំបន់សាធារណៈនោះទេ ហើយ​រោងចក្រក៏មិនបានប្រើប្រាស់សេវារបស់ម្ចាស់អាជីវកម្មភាស៊ីចំណតរថយន្តក្រុងខេមរភូមិន្ទនោះដែរ។

​លោក ខេ លូ អគ្គលេខាធិការ TAFTAC មានប្រសាសន៍ថា៖«រាល់សកម្មភាពផ្ទុក និងដាក់ទំនិញ​ចុះ​ទាំង​អស់ត្រូវបានធ្វើឡើងតែក្នុងបរិវេណរោងចក្រប៉ុណ្ណោះ ដែលមិនបានបង្កការរំខាន​ដល់សណ្ដាប់​ធ្នាប់​សាធារណៈ ឬចរាចរណ៍សាធារណៈឡើយ ហើយសកម្មភាពដឹកជញ្ជូនទាំងអស់ត្រូវ​បានគ្រប់​គ្រង​យ៉ាងមានរបៀបរៀបរយ ក្នុងបរិវេណ​រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ)»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម