ព័ត៌មានជាតិ
៤ វិធីងាយស្រួល ដែលអតីតពលករអាចចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ
អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ អាចចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) បានតាម ៤ វិធី ដើម្បីទទួលបានលិខិតបញ្ជាក់ជំនាញផ្លូវការ ដែលអាចប្រើប្រាស់ក្នុងការស្វែងរកការងារល្អប្រសើរ និងបង្កើនប្រាក់ចំណូលខ្ពស់។

យោងតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វិធីទាំង៤នោះមានដូចជា៖ ទី១ ចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩កន្លែង ក្នុងម៉ោងធ្វើការ,ទី២ ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមអាសយដ្ឋាន https://erpl.mlvt.gov.kh , ទី៣ ទំនាក់ទំនងតាមប្រព័ន្ធឆ្លើយតបបន្ទាន់ (Hotline) លេខ ១២៩៧ និងទី៤ ការស្គែនឃ្យូរកូដ (QR Code)។

លោកបានមានប្រសាសន៍ថា៖ «ការបើកឱកាសឱ្យចុះឈ្មោះតាមច្រើនវិធីនេះ គឺដើម្បីធានាថា បងប្អូនអតីតពលករ អាចចូលរួមបានយ៉ាងងាយស្រួល មិនថានៅទីក្រុង ឬតំបន់ជនបទ។ កម្មវិធី RPL នឹងជួយឱ្យពួកគាត់ទទួលបានការទទួលស្គាល់ជំនាញ និងមានឱកាសការងារល្អប្រសើរជាងមុន»។

ការចុះឈ្មោះត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតចេញដោយអាជ្ញាធរមានសមត្ថកិច្ច, បណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ឬលិខិតបញ្ជាក់ថាជាអតីតពលករ, និងរូបថតបច្ចុប្បន្នទំហំ ៤x៦ ថតចំពីមុខ ផ្ទៃពណ៌ស ចំនួន ៣សន្លឹកផងដែរ។ នេះបើតាមអ្នកនាំពាក្យដដែល៕




-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


