ព័ត៌មានអន្ដរជាតិ
សភាអាមេរិកនឹងបោះឆ្នោតបញ្ឈប់ លោក ត្រាំ ពីការធ្វើសង្រ្គាមស្រេចតែចិត្ត
សមាជិកសភាសហរដ្ឋអាមេរិក នឹងបោះឆ្នោតក្នុងសភាម្តងទៀតនៅសប្តាហ៍ក្រោយ ដើម្បីអនុម័តលើសេចក្តីដំណោះស្រាយមួយ ដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ីរ៉ង់ និងបង្ខំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ទទួលយកការយល់ព្រមពីសភាសម្រាប់ការវាយប្រហារណាមួយនាពេលអនាគត ដែលអាចកើតមាន។ នេះបើតាមប្រធានព្រឹទ្ធសភាប្រជាធិបតេយ្យសហរដ្ឋអាមេរិក លោក Chuck Schumer លើកឡើងនៅថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសបទពីឈប់បាញ់រយៈពេលពីរសប្តាហ៍។
យោងតាមភ្នាក់ងារសាព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី៩ខែមេសា ឆ្នាំ២០២៦ លោក Schumer ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯការិយាល័យសភាក្នុងទីក្រុងញូវយ៉កថា៖ « សភាត្រូវតែបញ្ជាក់ឡើងវិញនូវសិទ្ធិអំណាចរបស់ខ្លួន ជាពិសេសក្នុងពេលដ៏គ្រោះថ្នាក់នេះ»។

លោក ត្រាំ បានយល់ព្រមលើបទឈប់បាញ់នៅថ្ងៃអង្គារ តិចជាងពីរម៉ោងមុនថ្ងៃផុតកំណត់សម្រាប់ទីក្រុងតេហេរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនអ៊ីចឹងពួកគេប្រឈមនឹងការវាយប្រហារដ៏សាហាវលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយយោធាអាមេរិក។
លោក ត្រាំ គំរាមថា៖ « អរិយធម៌ទាំងមូលនឹងស្លាប់នៅយប់នេះ(ទី៧ ខែមេសា) វាបានបង្កឱ្យមានការព្រួយបារម្ភទូទាំងពិភពលោកនិងទទួលការរិះគន់ពីពួកប្រជាធិបតេយ្យ ដែលក្នុងនោះពលរដ្ឋអាមេរិករាប់សិបនាក់អំពាវនាវឱ្យដក លោក ត្រាំ ចេញពីតំណែង»។
លោក Schumer ហៅការលើកឡើងរបស់ លោក ត្រាំ ថា «ជាអាកប្បកិរិយាមិនសមរម្យសោះ» ហើយរិះគន់ត្រាំ ចំពោះសង្គ្រាមដែលធ្វើឱ្យក្រុងតេហេរ៉ង់បរាជ័យលើកម្មវិធីនុយក្លេអ៊ែរនិងផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់ ខណៈតម្លៃប្រេងឥន្ធនៈសកលបានកើនឡើង។
រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកចែងថា៖ « សភាមិនមែនជាប្រធានាធិបតីដែលអាចប្រកាសសង្គ្រាមពេលណាក៏បាននោះទេ។ ចំពោះការរឹតត្បិតនានាមិនអាចអនុវត្តលើប្រតិបត្តិការរយៈពេលខ្លី ឬសូម្បីតែប្រទេសប្រឈមមុខនឹងការគំរាមកំហែងភ្លាមៗក៏ដោយ»។
ដោយឡែក លោក Hakeem Jeffries មេដឹកនាំបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្ត្រមកពីទីក្រុងញូវយ៉កប្រាប់សារព័ត៌មាន CNN ថា៖ « សភាក៏គួរតែបោះឆ្នោតលើសេចក្តីសម្រេចមួយ ដើម្បីទប់ស្កាត់សង្គ្រាមលើអ៊ីរ៉ង់ផងដែរ។ យើងត្រូវការការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ ចំពោះជម្រើសដ៏ធ្វេសប្រហែសរបស់ លោក ដូណាល់ ត្រាំ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


