Connect with us

ព័ត៌មានអន្ដរជាតិ

អតិផរណាអាមេរិកកើនដល់កម្រិតខ្ពស់បំផុត​ជិត​២​ឆ្នាំ ដោយសារកំណើនតម្លៃថាមពល

បានផុស

នៅ

អតិផរណានៅសហរដ្ឋអាមេរិកប្រចាំខែមីនា បានកើនឡើង​ដល់អត្រាខ្ពស់បំផុតក្នុងរយៈពេលជិត ២ ឆ្នាំ ចំពេលដែលតម្លៃប្រេង​ហក់ឡើង ​ដោយសារតែសង្រ្គាមប្រឆាំងអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ BBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការងារអាមេរិកបាន​បញ្ចេញទិន្នន័យប្រចាំខែ ដែលបង្ហាញថា ​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣,៣% ឆ្នាំលើឆ្នាំ នៅខែមីនា ​ដោយ​កើនឡើងពីអត្រា ២,៤% នៅខែកុម្ភៈ។ ​

វាគឺជាការហក់ឡើងប្រចាំខែដ៏ធំបំផុត​នៃអតិផរណាអាមេរិក​ រាប់ចាប់តាំងពីឆ្នាំ ២០២២ ដែលពិភព​លោក​ប្រឈមនឹង​វិបត្តិថាមពលដោយសារតែការឈ្លានពានលើអ៊ុយក្រែនរបស់រុស្ស៊ី។ ​

តួលេខពីក្រសួងការងារបាន​បង្ហាញថា កំណើនអតិផរណាកាលពីខែមីនា គឺបណ្ដាលមកពី​ការហក់ឡើងនៃតម្លៃ​​ប្រេងសាំង ក្រោយច្រកសមុទ្រហ័រមូហ្សត្រូវបាន​បិទខ្ទប់​ ដែលបណ្ដាលឱ្យទីផ្សារសកលធ្លាក់ចូលទៅក្នុងអស្ថិរភាព។

ផលប៉ះពាល់​អាចមើលឃើញយ៉ាងច្បាស់​បំផុត​ក្នុងរដ្ឋដូចជារដ្ឋកាលីហ្វ័រញ៉ា ​ដែលកត់ត្រាតម្លៃប្រេងដ៏ខ្ពស់ធៀបនឹង​រដ្ឋផ្សេងៗរបស់អាមេរិក​។

នៅថ្ងៃព្រហស្បតិ៍ តម្លៃប្រេងឥន្ធនៈនៅរដ្ឋកាលីហ្វ័រញ៉ា ​ជាមធ្យមប្រមាណ ៥,៩៣ ដុល្លារ/ហ្គាឡុង​ បើប្រៀប​ធៀប​ទៅនឹងតម្លៃជាមធ្យមទូទាំងប្រទេស ៤,១៦ ដុល្លារ/ហ្គាឡុង។ នេះបើយោងតាមសមាគមរថយន្តអាមេរិក។

ការហក់ឡើងនៃអតិផរណា​នេះ គឺផ្ទុយពីអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បាន​សន្យាមុនពេលជាប់ឆ្នោត ថានឹង​ធ្វើយ៉ាងណាកាត់បន្ថយតម្លៃទំនិញទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម