ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ការបង្កើនវិស័យវិនិយោគទុន គឺជាសក្ខីភាពសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងចលករយ៉ាងសំខាន់ជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបង្កើនវិស័យវិនិយោគទុន គឺជាសក្ខីភាពសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះការវិនិយោគទុនក្នុងស្រុក ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ និងមានភាពទាក់ទាញខ្លាំងឡើង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវក្រុមហ៊ុន SSN Food Industry Co., Ltd និងហាងកាហ្វេ Kave Kafe ដែលមានទីតាំងស្ថិតនៅអគារលេខ ១ តាមបណ្តោយផ្លូវជាតិលេខ ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ៨ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ ថ្មីៗ នេះ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ កញ្ញា ស៊ុយ ស្រីណុច នាយកប្រតិបត្តិ នៃក្រុមហ៊ុន SSN Food Industry Co., Ltd បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតី ដែលនេះគឺជាការផ្ដល់កិត្តិយស និងការលើកទឹកចិត្តយ៉ាងធំធេងសម្រាប់សហគ្រិនក្នុងស្រុក។

នៅក្នុងពិធីនោះផងដែរ កញ្ញា ស៊ុយ ស្រីណុច បានលើកឡើងពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធដ៏ល្អឥតខ្ចោះលើផ្នែកម្ហូបអាហារ ភេសជ្ជៈ សេវាកម្មទេសចរណ៍ និងកីឡា ប្រកបដោយគុណភាព និងស្តង់ដារ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងជោគជ័យលើការគ្រប់គ្រងភោជនីយដ្ឋាន Little Sheep Hot Pot ចំនួន ៣ សាខា និងគ្រោងនឹងបើកសម្ពោធសាខាទី ៤ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ នាពេលឆាប់ៗ ខាងមុខ ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់អតិថិជន។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងពង្រីកបន្ថែមទៀតលើវិស័យកីឡា និងការកម្សាន្ត តាមរយៈគម្រោង “Hay Ground” ដែលនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពកីឡា សុខភាព និងការរស់នៅបែបប្រណិតភាព។

អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុន SSN មិនត្រឹមតែផ្ដោតលើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ និងការងារសង្គម ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧។ ក្រុមហ៊ុន ប្ដេជ្ញាបង្កើតឱកាសការងារ ពង្រឹងសមត្ថភាពធនធានមនុស្ស និងអនុវត្តអាជីវកម្មដោយផ្អែកលើសុចរិតភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្ថែមថា ការបង្កើនវិស័យវិនិយោគទុន គឺជាសក្ខីភាពសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះការវិនិយោគទុនក្នុងស្រុក ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ និងមានភាពទាក់ទាញខ្លាំងឡើង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SSN គឺជាក្រុមហ៊ុនវិនិយោគពហុវិស័យ ដែលផ្ដោតសំខាន់លើវិស័យកសិកម្ម ឧស្សាហកម្មចំណីអាហារ និងសេវាកម្ម ដោយប្រកាន់ខ្ជាប់នូវការផ្ដល់តម្លៃជូនអតិថិជនជាចម្បងបំផុត៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


