ព័ត៌មានជាតិ
វាលធំឋានសួគ៌លោកិយ ហ៊ុំព័ទ្ធដោយពពក ជួរភ្នំ ព្រៃឈើ មានចម្ងាយជាង ៥០ ពីក្រុងបានលុង
វាលធំស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យត្រូវបានគេចាត់ទុកថាជាឋានសួគ៌លោកិយ ដោយសារតែមានទេសភាពស្រស់ស្អាត ដែលហ៊ុំព័ទ្ធទៅដោយពពក ជួរភ្នំ និងព្រៃឈើ។
អ្នកជំនាញខាងបរិស្ថាន និងទេសចរណ៍បានលើកឡើងថា នៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ គឺគ្មានកន្លែងណាដែលមានទេសភាពស្អាតលើសវាលធំនោះទេ។

លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានគូសបញ្ជាក់ថា វាលធំស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ហើយជាតំបន់ខ្ពង់រាបមានកម្ពស់ជាមធ្យមជាង ៣០០ ម៉ែត្រ ដែលអាចខ្ពស់ជាងកម្ពស់ភ្នំទូទៅនៅក្នុងខេត្ត។
បច្ចុប្បន្នផ្លូវធ្វើដំណើរទៅកាន់វាលធំគឺមិនទាន់មានភាពងាយស្រួលនៅឡើយទេ។ ការធ្វើដំណើរពីទីរួមខេត្តឆ្ពោះទៅស្រុកតាវែងមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ហើយបន្តទៅវាលធំទៀតសរុបចម្ងាយជិត ៥០ គីឡូម៉ែត្រ ដែលអាចចំណាយពេលធ្វើដំណើរពី ១ ម៉ោង ទៅ ២ ម៉ោង។
លោក ញ៉ែម សំអឿន បានឲ្យដឹងថា ខណៈតំបន់នេះមិនទាន់មានការរៀបចំឬកែច្នៃជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយ ប្រសិនមានការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសបើសិនមានសាងសង់ព្រលានយន្តហោះ នឹងជួយជំរុញវិស័យទេសចរណ៍នៅតំបន់នេះឱ្យរឹតតែមានសក្តានុពល ទាំងទេសចរណ៍បែបវប្បធម៌របស់បងប្អូនជនជាតិភាគតិច និងកសិទេសចរណ៍៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


