ព័ត៌មានអន្ដរជាតិ
មេទ័ពកំពូលប៉ាគីស្ថានកាន់សារពិសេសពីអាមេរិក ហោះទៅចរចាផ្ទាល់នៅអ៊ីរ៉ង់
តាមការផ្សាយរបស់ Al Jazeera ខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិក និងអ៊ីរ៉ង់ នៅសល់ពេលតែមួយសប្តាហ៍ទៀតនឹងត្រូវផុតកំណត់ គណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសប៉ាគីស្ថានបានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ កាលពីល្ងាចថ្ងៃពុធទី១៥ខែមេសាឆ្នាំ២០២៦ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាសន្តិភាពជុំថ្មី។

ដឹកនាំដោយលោក Asim Munir មេបញ្ជាការកងទ័ពប៉ាគីស្ថាន ដំណើរទស្សនកិច្ចដ៏កម្រនេះត្រូវបានគេរាយការណ៍ថា បាននាំយកនូវសារថ្មីមួយពីសហរដ្ឋអាមេរិកក្នុងគោលបំណងរៀបចំការពិភាក្សាជុំទីពីរ បន្ទាប់ពីកិច្ចចរចាលើកដំបូងនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីចុងសប្តាហ៍មុន មិនទាន់អាចឈានទៅរកការបញ្ចប់សង្គ្រាមបាននៅឡើយ។
ស្របពេលដែលមេទ័ពកំពូលកំពុងចរចានៅអ៊ីរ៉ង់ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ក៏បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដោយចាប់ផ្តើមពីប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីកៀងគរឲ្យបណ្តាប្រទេសក្នុងតំបន់ជួយជំរុញអាមេរិកឲ្យចូលតុចរចាវិញ។ បេសកកម្មការទូតដ៏មមាញឹកនេះ កើតឡើងចំពេលដែលពិភពលោកកំពុងបារម្ភពីសង្គ្រាមដែលបានសម្លាប់មនុស្សអស់ជាង ៣០០០នាក់ទៅហើយក្នុងប្រទេសអ៊ីរ៉ង់ ហើយស្ថានភាពកាន់តែតានតឹងខ្លាំងដោយសារការឡោមព័ទ្ធផ្លូវទឹកដាក់គ្នាទៅវិញទៅមក ដែលកំពុងតែអង្រួនសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង។
ស្ថានភាពនៅសមរភូមិសមុទ្រហាក់បីដូចជាតានតឹងខ្លាំង ដោយអាមេរិកនៅតែបន្តបិទកំពង់ផែអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏គំរាមបិទផ្លូវពាណិជ្ជកម្មតាមសមុទ្រក្រហមវិញដែរ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ដល់សញ្ញាវិជ្ជមានដោយប្រាប់ឲ្យពិភពលោកត្រៀមខ្លួនសម្រាប់ថ្ងៃដ៏អស្ចារ្យ ព្រោះលោកយល់ថាសង្គ្រាមនេះជិតនឹងបញ្ចប់ហើយ។ លោកត្រាំ ក៏បានកោតសរសើរមេទ័ពប៉ាគីស្ថានដែលបានដើរតួជាអ្នកសម្របសម្រួលដ៏ឈ្លាសវៃ ហើយសេតវិមានក៏បានបង្ហាញក្តីសង្ឃឹមខ្ពស់ចំពោះលទ្ធផលនៃកិច្ចព្រមព្រៀងដែលកំពុងស្ថិតក្នុងកណ្តាប់ដៃអ្នកសម្រុះសម្រួលរូបនេះ។
បច្ចុប្បន្ន អ្នកសម្របសម្រួលកំពុងព្យាយាមដោះស្រាយបញ្ហាធំៗចំនួនបីគឺ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការសងការខូចខាតដែលបង្កឡើងដោយសង្គ្រាម។ ដ្បិតមានការលេចឮដំណឹងថា អាចនឹងមានរបកគំហើញថ្មីជុំវិញបញ្ហានុយក្លេអ៊ែរក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធនឹងការចរចាបានព្រមានថា នៅមានអ្នកចង់រារាំងសន្តិភាពទាំងក្នុងទីក្រុងវ៉ាស៊ីនតោន តេហេរ៉ង់ និងជាពិសេសគឺប្រទេសអ៊ីស្រាអែល ដែលត្រូវបានគេជឿថាចង់ឲ្យសង្គ្រាមក្នុងតំបន់នេះបន្តអូសបន្លាយទៅមុខទៀត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


