ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន ផលិតអាវុធអាមេរិកជាច្រើន ទទួលបានការបញ្ជាទិញច្រើន
ជម្លោះភូមិសាស្ត្រនយោបាយ សង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ និងជម្លោះរវាងរុស្ស៊ីជាមួយអ៊ុយក្រែន ជំរុញឱ្យមានតម្រូវការកើនឡើងសម្រាប់ក្រុមហ៊ុនផលិតសម្ភារៈការពារជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែលទ្ធផលត្រីមាសទីមួយ បានបង្ហាញថា កំណើនប្រាក់ចំណេញមានកម្រិត ផ្ទុយពីភាពជាក់ស្តែង ដែលបណ្តាលមកពីពេលវេលា និងការកកស្ទះការផ្គត់ផ្គង់ ខណៈមន្ទីរបញ្ចកោណកំពុងប្រណាំងប្រជែងបំពេញស្តុកអាវុធនិងយន្តហោះ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera និង Reuters ផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។

លទ្ធផលត្រីមាសទីមួយ បង្ហោះនៅសប្តាហ៍នេះ ពីក្រុមហ៊ុន Lockheed Martin, Northrop Grumman, RTX Corporation និង Boeing រកឃើញកំណើនមានកម្រិត ខណៈខ្សែសង្វាក់ផ្គត់ផ្គង់និងពន្យារពេលផលិតកម្មបានជះឥទ្ធិពលដល់ឧស្សាហកម្មនេះ។ ក្រុមហ៊ុន Lockheed Martin រាយការណ៍ពីប្រាក់ចំណូលត្រីមាសទីមួយរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ថា ចំណូលធ្លាក់ចុះទាបជាងការរំពឹងទុក ហើយប្រាក់ចំណេញត្រីមាសទីមួយក៏ទាបដែរ។
ប្រាក់ចំណូលសុទ្ធនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ មានចំនួន ១.៥ប៊ីលានដុល្លារ ធ្លាក់ចុះពី ១.៧ប៊ីលានដុល្លារ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ។
ក្រុមហ៊ុនការពារជាតិយក្សដែលមានមូលដ្ឋាននៅទីក្រុង Bethesda រដ្ឋ Maryland និយាយថា ផ្នែកអាកាសចរណ៍របស់ខ្លួនត្រូវបានរងផលប៉ះពាល់ដោយការពន្យារពេលក្នុងការអភិវឌ្ឍយន្តហោះចម្បាំង F-១៦ ទៅនឹងការធ្វើតេស្តហោះហើរ ខណៈភាពតានតឹងខ្សែសង្វាក់ផ្គត់ផ្គង់មានទម្ងន់លើយន្តហោះដឹកជញ្ជូន C-១៣០ របស់ក្រុមហ៊ុន។
នាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុន Lockheed លើកឡើងថា៖ « ការចំណាយរួមគ្នានៃការកែលម្អនិងការពង្រីកកាលវិភាគបានឆ្លងកាត់ការប៉ាន់ស្មានកម្មវិធីរបស់យើង»។
ការលក់បានធ្លាក់ចុះ ខណៈបរិមាណនៃកម្មវិធីសម្ងាត់ថយចុះ ៣២៥លានដុល្លារពីត្រីមាសមុន ទោះយ៉ាងណា ការខាតបង់ត្រូវបានទូទាត់ដោយការកើនឡើងនៃការលក់យន្តហោះចម្បាំង F-៣៥ ។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្នើទិញយន្តហោះចម្បាំង F-៣៥ ថ្មីចំនួន ៨៥គ្រឿង នៅឆ្នាំ២០២៧ ។
លោក Seth Seifman អ្នកវិភាគនៅធនាគារ JP Morgan និយាយថា៖ « យើងមិនមានការភ្ញាក់ផ្អើលទេ ដោយសារបំណងប្រាថ្នារបស់ថ្នាក់គ្រប់គ្រងក្នុងការតម្រឹមជាមួយរបៀបវារៈរបស់អតិថិជន»។
គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Lockheed កំពុងធ្លាក់ចុះនៃការជួញដូរ ធ្លាក់ចុះ ៥.១ភាគរយ ចាប់តាំងពីទីផ្សារបានបើកនៅថ្ងៃព្រហស្បតិ៍ ហើយធ្លាក់ចុះជាង ១២ភាគរយក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


