Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ រិះគន់អង្គការណាតូ​ខ្លាំងៗ ក្រោយហេតុការណ៍បាញ់ប្រហារ ក្នុង​ពិធី​ជប់លៀង​សេតវិមាន

បានផុស

នៅ

ក្រោយ​កើត​ហេតុការណ៍បាញ់​ប្រហារ​​ដ៏​រន្ធត់​មួយ​នៅក្នុងពិធីជប់លៀងអាហារពេលល្ងាចជាមួយក្រុមអ្នកឆ្លងឆ្លើយ​ព័ត៌មាន​សេតវិមានកាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​មុន​ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់​អាមេរិក។

លោក ដូណាល់ ត្រាំ (រូបថត៖ ANI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន ANI នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៦ នេះ លោក ត្រាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយលើកឡើងថា នៅពេលដែលលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះ ក្រុមសម្ព័ន្ធមិត្តទាំងនោះបែរជាមិនបានបង្ហាញវត្តមាន ឬផ្តល់ជំនួយអ្វីដល់លោកឡើយ។ លោកបានប្រើសម្តីធ្ងន់ៗថា «ពួកគេមិនបាននៅទីនោះទេ» ដែលនេះចង់សំដៅទៅលើការខ្វះខាតការយកចិត្តទុកដាក់ពីសំណាក់ក្រុមប្រទេសជាសមាជិកណាតូ ចំពោះរូបលោក និងសហរដ្ឋអាមេរិក។

ការរិះគន់នេះមិនមែនជារឿងថ្មីឡើយសម្រាប់លោក ត្រាំ ព្រោះកន្លងមក លោកតែងតែយល់ថា ប្រទេសជាច្រើនក្នុងអង្គការណាតូ ហាក់ដូចជាកំពុងកេងចំណេញពីអាមេរិក ដោយមិនបានចំណាយថវិកាការពារជាតិ​ឲ្យ​បានគ្រប់គ្រាន់ តាមការព្រមព្រៀង។ ប៉ុន្តែលើកនេះ លោកបានយកហេតុការណ៍បាញ់បោះ ដែលទើបតែបង្កការភ្ញាក់ផ្អើលដល់ពិភពលោក មកធ្វើជាឧទាហរណ៍ ដើម្បីបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងនេះមិនបានឈរនៅក្បែរលោក ក្នុងគ្រាអាសន្ននោះឡើយ។

ទោះបីជាមានការថ្កោលទោសពីសំណាក់មេដឹកនាំពិភពលោកជាច្រើនចំពោះអំពើហិង្សានេះក៏ដោយ ក៏សម្តីរបស់លោក ត្រាំ បានធ្វើឲ្យ​កម្តៅនយោបាយរវាងអាមេរិក និងបណ្តាប្រទេសអឺរ៉ុបកាន់តែឡើងកម្តៅខ្លាំងជាងមុន។ លោកនៅតែបន្តជំហរតឹងរ៉ឹង​របស់ខ្លួន ដោយទាមទារ​ឲ្យ​មានការផ្លាស់ប្តូររបៀបធ្វើការ​របស់អង្គការណាតូ ដើម្បីឲ្យ​មានភាពយុត្តិធម៌សម្រាប់​អាមេរិក។ ការលើកឡើងរបស់លោក ត្រាំ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលមហាជនកំពុងតាមដានយ៉ាងខ្លាំងថា តើទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តនឹងទៅជាយ៉ាងណានៅថ្ងៃខាងមុខ៕

សកម្មភាព​លោក ត្រាំ ត្រូវ​បាន​ជម្លៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព (រូបថត៖ បណ្ដាញ​សង្គម)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម