Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាច​​៣​ប្រទេស​ ចំណាយ​​ពាក់​កណ្តាល​​លើវិស័យ​​​យោធា​​​ទូទាំង​​សកល​លោក​ក្នុង​ឆ្នាំ​២០២៥​

បានផុស

នៅ

ការ​ចំណាយ​លើ​វិស័យ​យោធា​​នៅ​ទូទាំង​ពិភពលោក ​បាន​ឈាន​ដល់​ជិត ២.៩ ទ្រី​លានដុល្លារ នៅឆ្នាំ២០២៥ ជា​ឆ្នាំ​ទី១១ ​​នៃ​កំណើនជាប់ៗគ្នា​​។ ​នេះ​បើយោងតាមក្រុមអ្នកស្រាវជ្រាវលើក​ឡើង​នៅ​ថ្ងៃចន្ទ ខណៈ​ភាព​អសន្តិសុខ និង​ការរៀបចំបង្កើន​អាវុធ​​ឡើងវិញ​ ជំរុញ​ថវិកា​ក្នុង​វិស័យ​ការពារ​ជាតិ​ជាបន្ត​បន្ទាប់​​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ ប្រទេសដែល​ចំណាយច្រើនជាងគេទាំង​បី​គឺ​សហរដ្ឋអាមេរិក ចិន​ និងរុស្ស៊ី បាន​ចំណាយសរុប​ចំនួន ១.៤៨ ទ្រី​លានដុល្លារ ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃការចំណាយទូទាំងពិភពលោក​។

យោ​ធា​ចិន​។ រូបភាព៖ DW News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចំណាយ​ក្នុង​វិស័យ​យោធា​ បាន​កើន​ដល់​​​​ចំនួន​ ២.៩ ភាគ​រយ បើប្រៀបធៀបទៅ​នឹង​ឆ្នាំ ២០២៤ ទោះបីជា​ សហរដ្ឋ​អាមេរិក​​កាត់បន្ថយ​ការ​ចំណាយ​នេះ​ ប៉ុន្តែ​​អាមេរិក​នៅតែ​​ជា​ប្រទេស​ចំណាយច្រើនជាងគេបំផុត​របស់ពិភពលោក។ នេះ​បើ​យោង​តាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព​អន្តរជាតិ​ Stockholm (SIPRI)។

អ្នក​ស្រាវជ្រាវ លោក​ Lorenzo Scarazzato ប្រាប់ AFP ថា៖ « ការ​ថយ​ចុះ​ពីសហរដ្ឋអាមេរិកត្រូវ​បាន​ទូទាត់​ដោយការកើនឡើង​នៅ​អឺរ៉ុប ​និងអាស៊ី ខណៈពិភពលោក​សម្គាល់ឆ្នាំ​មួយ​ទៀតនៃសង្គ្រាម និង​ភាព​តានតឹង​កើនឡើង។ រឿងនេះក៏ត្រូវ​បាន​ឆ្លុះបញ្ចាំងនៅ​ក្នុងបន្ទុកយោធាសកល​លោក ចំណែក​ផលិតផល​ក្នុងស្រុកសរុប​ទូទាំងពិភពលោក​បាន​ចំណាយយោធា​ ឈានដល់កម្រិតខ្ពស់​បំផុត​ចាប់​តាំងពីឆ្នាំ២០០៩ »។

លោកមានប្រសាសន៍​ថា៖ « អ្វីគ្រប់យ៉ាងចង្អុល​បង្ហាញ​ពី​ពិភពលោក​មួយដែល​មានអារម្មណ៍ថាមានសុវត្ថិភាពតិច ហើយ​ពិភពលោក​កំពុងចំណាយ​លើ​យោធារបស់ខ្លួន ដើម្បីទូទាត់សង​សម្រាប់បរិយាកាស​សកល»។

កត្តា​ជំរុញដ៏សំខាន់នៃការកើនឡើង​ជាសកលគឺ​អឺរ៉ុប រួមទាំងរុស្ស៊ី និង​អ៊ុយក្រែន ខ្ទង់​ចំណាយបានកើនឡើង ១៤ភាគរយ ដល់ ៨៦៤ប៊ីលាន​ដុល្លារ។

លោក Scarazzato និយាយថា៖ « រឿង​នេះ​​ជំរុញដោយកត្តា​សំខាន់ពីរ​។ មួយ​គឺសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន និងមួយទៀ​តគឺការចូលរួមរបស់​សហរដ្ឋអាមេរិកជាមួយអឺរ៉ុបថយចុះ»។

លោកពន្យល់ថា៖ « សហរដ្ឋអាមេរិកកំពុងជំរុញ​ឱ្យ​អឺរ៉ុប​យក​ចិត្ត​ទុកដាក់បន្ថែមទៀត​ ចំពោះវិស័យ​ការពារជាតិផ្ទាល់​ខ្លួន»។

ចំណែក ការ​ចំណាយរបស់​រុស្ស៊ីកើនឡើង ៥.៩ ភាគរយ ដល់ ១៩០ប៊ីលានដុល្លារ ស្មើនឹង ៧.៥ ភាគរយ​នៃផលិតផលក្នុង​ស្រុក​សរុប។​ ប្រទេស​នៅអាស៊ី និង​អូសេអានី(Oceania) ការ​ចំណាយឈានដល់ ៦៨១ពាន់លានដុល្លារ កើនឡើង ៨.៥ភាគ​រយ​ពី​ឆ្នាំ២០២៤ ជាការកើនឡើង​ប្រចាំ​ឆ្នាំ​ធំបំផុត ក្នុង​តំបន់ចាប់តាំងពីឆ្នាំ ២០០៩ ។

លោក Scarazzato និយាយថា៖ « អ្នកដើរតួសំខាន់ នៅ​ក្នុង​តំបន់​គឺ​ប្រទេសចិន បានបង្កើនការចំណាយជារៀងរាល់​ឆ្នាំ​ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍កន្លង​មក ហើយ​ចំណាយ​ជាង​ ៣៣៦ពាន់​លាន​ដុល្លារ​ នៅឆ្នាំ ២០២៥ ។ ប៉ុន្តែប្រហែល​ជា​អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ​ប្រតិកម្មរបស់រដ្ឋមួយ​ចំនួនទៀត ដូចជាកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ប្រតិកម្ម​ចំពោះការយល់ឃើញ​អំពី​ការគំរាមកំហែង»។

មិន​តែ​ប៉ុណ្ណោះ ប្រទេសជប៉ុនបាន​បង្កើនការចំណាយលើយោធា​ចំនួន ៩.៧ភាគ​រយ​ ដល់ ៦២.២ពាន់​លាន​ដុល្លារ នៅឆ្នាំ២០២៥ ស្មើនឹង ១.៤ភាគរយ​នៃ​ផលិតផលក្នុងស្រុកសរុប ​ជាចំណាយ​ខ្ពស់បំផុតរបស់ខ្លួន​ ចាប់តាំងពីឆ្នាំ១៩៥៨ ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម